• 2021-01-27 04:30:06
  • បាល់ទាត់

បង្ហាញ​ពី​ហេតុផល​ដែល​ធ្វើ​ឲ្យ De Bruyne និង Salah មិន​ជោគជ័យ​នៅ Chelsea

  • 2021-01-27 04:30:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Oscar អតីត​កីឡាករ​របស់ Chelsea បាន​បង្ហើប​ពី​ហេតុផល​​ដែល​ធ្វើ​ឲ្យ Kevin De Bruyne និង Mohame Salah បរាជ័យ​នៅ​តោខៀវ។

អំឡុង​ពេល​លេង​នៅ Chelsea កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ធ្លាប់​លេងជាមួយ De Bruyne និង Salah ប៉ុន្តែ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ក្លឹប​លក់​ចេញ មុន​ពេល​ក្លាយ​ជា​តារា​លេចធ្លោ​ខ្លាំង​នៅ Premier League។ នៅ​ពេល​ថ្មី​ៗ​នេះ Oscar បាន​និយាយ​ពី​កត្តា​មួយ​ចំនួន​ដែល​នាំ​ឲ្យ De Bruyne និង Salah គ្មាន​​ឱកាស​បន្ត​​លេង​នៅ​ Chelsea ដែល​កាល​នោះ​ក្រោម​ការ​ដឹក​នាំ​របស់ Jose Mourinho។

Oscar បាន​រឭក​ថា៖ "កាល​គ្រា​នោះ Hazard, De Bruyne និង​ខ្ញុំ​​ត្រូវ​គេ​ដាក់​​ឲ្យ​លេង​នៅ​តំបន់​កណ្ដាល​ជាមួយ​គ្នា ហើយ​វា​ពិត​ជា​ដំណើរ​ការ​ល្អ​។ De Bruyne មាន​ឱកាស​តិចតួច។ គេ​លេង​ល្អ​ប៉ុន្តែ​​បន្ទាប់​មក​ក៏​មាន​របួស។ ខ្ញុំ​គិត​ថា ដោយ​សារ​​​ភាព​មិន​អាច​លេងស្ថិតស្ថេរ​​នៅ​ក្លឹប​មួយ​ដែល​មាន​ជម្រើស​ច្រើន​នៅ​តំបន់​កណ្ដាល ជា​ហេតុ​ធ្វើ​ឲ្យ​គេ​មិន​អាច​ឈរ​ជើង​បាន”។

សម្រាប់ Salah វិញ Oscar ពន្យល់​ថា៖ “គេ​លេច​ធ្លោ​អំឡុង​ពេល​ហ្វឹកហាត់ ប៉ុន្តែ​​លេង​លើ​ទីលាន​មែនទែន​គ្មាន​សកម្មភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍សោះ។ អំឡុង​ពេល​ការ​ប្រកួត ខ្ញុំ​គិត​ថា គេ​មិន​មាន​ទំនុកចិត្ត ដូច​ដែល​គេ​លេង​ជាមួយ​ក្លឹប​ផ្សេង ជាពិសេស​​នៅ Liverpool ពេល​​នេះ”។

Oscar ធ្លាប់​លេង​ឲ្យ Chelsea ពី​ឆ្នាំ​២០១២​ដល់​២០១៧ ក្រោយ​ពី​ក្លឹប​នៅ​ប្រេស៊ីល Internacional។ គេ​បង្ហាញ​ខ្លួន​លេង​បាន​សរុប​២០៣​ប្រកួត​ឲ្យ​តោខៀវ រក​បាន​៣៨​គ្រាប់ មុន​ពេល​ផ្លាស់​ទៅ​ក្លឹប​នៅ​ចិន Shanghai SIPG៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់