- 2021-01-21 03:19:44
- ប្រដាល់
បឺត សង្ឃឹម ឬ ប៊ុន សុធា ជាម្ចាស់ខ្សែក្រវាត់ និងលុយ៦០០០ដុល្លារ ថ្ងៃសៅរ៍នេះ
- 2021-01-21 03:19:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បឺត សង្ឃឹម ឬ ប៊ុន សុធា ជាម្ចាស់ខ្សែក្រវាត់ និងលុយ៦០០០ដុល្លារ ថ្ងៃសៅរ៍នេះ
ចន្លោះមិនឃើញ
កាន់តែជិតដល់ថ្ងៃផ្ដាច់ព្រ័ត្រមែនទែនហើយរវាង បឺត សង្ឃឹម និង ប៊ុន សុធា ដើម្បីដណ្ដើមខ្សែក្រវាត់ស្រាបៀកម្ពុជា អមដោយទឹកប្រាក់ ៦០០០ដុល្លារ នាថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។
បឺត សង្ឃឹម រួមនិង ប៊ុន សុធា កំពុងតែបុកហ្វឹកហាត់យ៉ាងសកម្ម ទាំងកម្លាំងស៊ុហ្វក៏ដូចជាក្បាច់ស្នៀតផងដែរ។ អ្នកទាំងពីរគឺជាកីឡាករកំពុងឡើងកូដខ្លាំងដូចគ្នា និងភាគច្រើនគឺផ្ដួលដៃគូឲ្យសន្លប់។
ប៊ុន សុធា៖ ជាកីឡាករល្អកែង និងចូលបុកខ្លាំង ដៃគូបើមិនមានការប្រុងប្រយ័ត្នខ្ពស់ ឬរៀនទប់ទល់ស្នៀតទាំងនេះទេគឺច្បាស់ណាស់ នឹងបែកជាមិនខាន។ ថ្មីៗនេះត្រឹម អេ ណារ័ត្ន គឺ ប៊ុន សុធា ប្រើពេលមិនដល់១ទឹកផងសន្លប់ទៅហើយ។
កូនសិស្សលោក ធន់ សុភា ខាងលើនេះពូកែប្រើកែងបត់ កែងបុក ហើយប្រើម្ដងៗគឺមានប្រសិទ្ធភាពទៀតផង។ ចំណុចល្អមួយទៀតនោះគឺកម្លាំងដើរបុក អាចនិយាយបានថាជាប្រភេទកីឡាករចិតសឿង។
បឺត សង្ឃឹម៖ ជាប្រភេទកីឡាករវ៉ៃឆ្លាត និងមិនចូលចិត្តវ៉ៃប្ដូរនោះឡើយ។ ក្មួយរបស់ បឺត ខាំ រូបនេះមានស្នៀតល្អគ្រប់ក្បាច់មិនថា កណ្ដាប់ដៃ ទាត់ ជង្គង់ និងកែងជាពិសេសមួយទៀតនោះគេចរហ័ស។ អ្នកប្រដាល់វ័យក្មេងរូបនេះ គឺញ៉ាកល្អ ហើយស្នៀតអាចចេញបានគ្រប់ពេល ប្រសិនបើដៃគូតាមវ៉ៃដោយខ្វះការប្រយ័ត្នអាចនឹងត្រូវកណ្ដាប់ដៃរបស់គេផងដែរ។
កុំភ្លេចរង់ចាំមើលនរណានឹងឈ្នះខ្សែក្រវាត់ទម្ងន់ ៥៧គីឡូក្រាមរបស់ស្រាបៀកម្ពុជា។ ការប្រកួតនេះនឹងធ្វើឡើងនៅវេលាម៉ោង ៨ព្រឹកនៅសង្វៀន CNC ថ្ងៃសៅរ៍ ទី២៣ មករា ២០២១ នេះ៕