• 2021-01-20 04:11:40
  • ប្រដាល់

ថៃ​ រិទ្ធី​ ប៉ះ​ បារាំង-ខ្មែរ​ ចាន់​ សីហា​ វ៉ៃ​សកល​ប្ដូរ​ដៃ​គ្នា​ល្អ​មើល​

  • 2021-01-20 04:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ធ្លាប់​តែ​ឃើញ​កីឡាករ​ ថៃ​ រិទ្ធី​ វ៉ៃ​សេរី​ គុន​ខ្មែរ​ និង​ប្រដាល់​គុន​ចម្រុះ​ ប៉ុន្តែ​២ថ្ងៃ​មុន​នេះ​រូប​គេ​ងាក​មក​វ៉ៃ​សកល​ថែម​ទៀត​ក្នុង​កម្មវិធី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ។​ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ការ​ប៉ះ​ជា​មួយ​ម្ចាស់​ក្លឹប​ប្រដាល់​សុខភាព​ Prokout ​ចាន់​ សីហា​ លើ​ប្រភេទ​ទម្ងន់​ ៧៥​គីឡូក្រាម។​

អ្នក​ទាំង​ពីរ​នាក់​នេះ​គឺ​សុទ្ធតែ​អ្នក​ល្អ​កណ្ដាប់ដៃ​ ហេតុ​នេះ​ហើយ​វ៉ៃ​ប្ដូរ​គ្នា​ និង​ដេញ​ទៅ​ដេញ​មក​ពេញ​៣ទឹក​តែ​ម្ដង។​ លទ្ធផល​បញ្ចប់​ការ​ប្រកួត​នោះ​គឺ​ ថៃ​ រិទ្ធី​ ឈ្នះ​ដោយ​ពិន្ទុ​កាល​ពី​ថ្ងៃ​បើក​ឆាក​ប្រដាល់​សកល​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ កាល​ពី​ថ្ងៃ​ទី១៨​ ខែ​មករា​ ឆ្នាំ​២០២១​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

កីឡាករ​ ថៃ រិទ្ធី

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់