• 2021-01-18 04:09:58
  • ប្រដាល់

សែន​ រ៉ាដេត៖​ ចូល​មួយ​កែង​របស់​ ខ្លានាង​ ក្នុង​ទឹក​២​ សឺ​មើល​ឃើញ​កីឡាករ​ចេញ​ជា​២នាក់​

  • 2021-01-18 04:09:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ទម្ងន់​ស្រាល​ សែន​ រ៉ាដេត​ ថា​ចូល​កែង​របស់​ ខាំ​ ខ្លានាង​ ក្នុង​ទឹក​ទី២​ នោះ​ធ្វើ​ឲ្យ​ខ្លួន​សឺ​ និង​មើល​ឃើញ​កីឡាករ​ចេញ​ជា​២នាក់​ ប៉ុន្តែ​ខំប្រឹង​ទប់​ប្រមូល​អារម្មណ៍​បន្ត​ការ​ប្រកួត​ទៀត។​

សែន រ៉ាដេត (ក្រហម)

រ៉ាដេត​ បាន​ឲ្យ​ដឹង​ថា​ នៅ​ទឹក​២​ គឺ​ជា​ទឹក​ដែល​លំបាក​ខ្លាំង​សម្រាប់​រូប​គេ​ ព្រោះ​នៅ​ពេល​នោះ​ត្រូវ​មួយ​កែង​របស់​ ខាំ​ ខ្លានាង​ ឡើង​សឺ​ និង​មើល​មិន​ច្បាស់​នោះ​ឡើយ​ ឃើញ​កីឡាករ​បែក​ចេញ​ជា​២នាក់។​ បើ​ទោះ​ជា​ត្រូវ​ខ្លាំង​យ៉ាង​នេះ​ក្ដី​ ប្អូន​ប្រុស​របស់​ សែន​ រ៉ាឌី​ ខាង​លើ​នេះ​មិន​បោះបង់​ការ​ប្រកួត​នោះ​ឡើយ​ ពោល​ខំ​ប្រឹង​ប្រមូល​អារម្មណ៍​ និង​ដើរ​បុក​វ៉ៃ​យក​ពិន្ទុ​វិញ។​

រ៉ាដេត (ពេលបែកក្នុងទឹក២)

ជំនួប​លើក​ទី២​នេះ​ សែន​ រ៉ាដេត​ ថា​សមត្ថភាព​របស់​ ខាំ​ ខ្លានាង​ មិន​ខុស​ពី​មុន​ទេ​ ពោល​គឺ​ចេញ​លឿន​ដដែល។​ ប៉ុន្តែ​ដោយ​សារ​តែ​ខ្លួន​ហ្វឹកហាត់​បាន​ពេញ​ល្អ​ ដូច្នេះ​មាន​ស៊ុហ្វ​វ៉ៃ​ជាង​មុន​ និង​ចេញ​បាន​ច្រើន។​

រំលឹក​ដែរ​ថា​ សែន​ រ៉ាដេត​ ម្សិលមិញ​នេះ​បាន​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ ខាំ​ ខ្លានាង​ នៅ​សង្វៀន​ PNN។​ អ្នក​ទាំង​២នាក់​នេះ​គឺ​ធ្លាប់ប៉ះ​គ្នា​១ដង​ហើយ​ ប៉ុន្តែ​កាល​នោះ​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី