- 2021-01-17 02:07:20
- ប្រដាល់
កែវ រំចង់ ចេញបកស្រាយរឿងពិត ក្រោយផ្ទុះវីដេអូប្រើអំពើហិង្សាលើប្រពន្ធកូន
- 2021-01-17 02:07:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែវ រំចង់ ចេញបកស្រាយរឿងពិត ក្រោយផ្ទុះវីដេអូប្រើអំពើហិង្សាលើប្រពន្ធកូន
ចន្លោះមិនឃើញ
ក្រោយពីមានមតិរិះគន់មកលើខ្លួន ដោយសារវីដេអូឃ្លីបវាយប្រពន្ធកូនកាលពីពេលថ្មីៗនេះ អ្នកប្រដាល់កែវ រំចង់ បានចេញមកបង្ហាញការពិតហើយ។
កំពូលអ្នកប្រដាល់មកពីខេត្តបាត់ដំបង បានបកស្រាយយ៉ាងដូច្នេះថា៖ «ជាបឋម ខ្ញុំ កែវ រំចង់ សូមលើកដៃខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូន និងជាពិសេសទស្សនិកជន និងអ្នកគាំទ្ររូបខ្ញុំទាំងអស់ ដែលថ្មីៗនេះមានវីដេអូឃ្លីបថ្មីត្រូវបានគេយកទៅបង្ហោះលើបណ្តាញសង្គមអំពីការប្រើអំពើហិង្សារបស់ខ្ញុំបាទទៅលើប្រពន្ធកូន ដែលព្រឹត្តិការណ៍នេះគ្រាន់តែជាការសម្តែងរបស់ខ្ញុំបាទនៅក្នុង MV របស់ផលិតកម្ម Davitra Media តែប៉ុណ្ណោះ»។
កាន់តែច្បាស់ទៀតនោះ MV ផ្លូវការដែលកែវ រំចង់សម្ដែងក្នុងបទ "ស្រណោះប្រពន្ធដើម" ត្រូវបានចេញជាផ្លូវការនាថ្ងៃនេះហើយ។ MV បទនេះ ត្រូវបានដឹកនាំសម្ដែងដោយលោក គិន កក្កដា និងច្រៀងដោយតារាចម្រៀងសំនៀងស្រទន់ រាជ ប្រាថ្នា។
សូមបញ្ជាក់ថា ផលិតកម្ម Davitra Media គឺជាផលិតកម្មថ្មីមួយដែលមានទស្សន:វិស័យវែងឆ្ងាយក្នុងការចូលរួមចំណែកលើកស្ទួយវិស័យភាពយន្តនិងដូរដន្ត្រីរបស់កម្ពុជាឲ្យស្មើមុខស្មើមាត់ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាពិសេសគឺផលិតកម្មខិតខំសម្រឹតសម្រាំងផលិតបទ Original មិនលួចចម្លងគេឡើយ៕
ប្រសិនបើបងប្អូនចង់ដឹងនូវអត្ថន័យទាំងស្រុងនៃបទ «ស្រណោះប្រពន្ឋដើម» របស់ផលិតកម្ម Davitra Media សូមចូលទៅ Links ដូចខាងក្រោម៖
YouTube : https://youtube.com/channel/UCkISx_I2LHo4uyN7w5F-vtA
Facebook : https://www.facebook.com/DVMCambodia
Instagram : www.instagram.com/davitra_media/
Tik Tok : https://vt.tiktok.com/ZS51Sv3r/