• 2021-01-12 12:43:42
  • បាល់ទាត់

Lewandowski៖ Klopp ជា​គ្រូ​អាក្រក់​សម្រាប់​ខ្ញុំ​ កាល​ពី​នៅ​ Dortmund

  • 2021-01-12 12:43:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Bayern Munich កីឡាករ​ Robert Lewandowski បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ Jurgen Klopp ជា​គ្រូ​ដ៏​អាក្រក់​បំផុត​ចំពោះ​គេ​ កាល​ពី​នៅ​​ Borussia Dortmund ។

Lewandowski បាន​និយាយ​ថា​៖" និយាយ​ទៅ​នៅ​ពេល​ដែល​អ្នក​កំពុង​ហ្វឹកហាត់​អី​ហ្នឹង​ យើង​ចាំ​ជាង​គេគឺ​គ្រូ​ណា​ ដែល​បង្ហាត់​យើង​តឹងតែង​ជា​ទី​បំផុត​ ចំពោះ​លោក​ Klopp គឺ​អញ្ចឹង​។ នៅ​ពេល​ខ្ញុំ​នៅ​លេង​ឲ្យ​ Dortmund ហ្នឹង​គឺ​គាត់​បង្ហាត់​កីឡាករ​ឲ្យ​លេង​ដល់​កម្រិត​ A+ អី​ណោះ​។ "

កីឡាករ​ខាង​លើ​បាន​បន្ត​ថា​៖" អញ្ចឹងហើយនៅ​ពេល​ខ្ញុំ​មក​ដំបូង​ពិបាក​ណាស់​ តែ​ក្រោយ​ខំ​ប្រឹង​តាម​គាត់​យូរ​ៗ​ទៅ​ខ្ញុំ​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​មុន​មែន​ លុះ​ខ្ញុំ​រាង​ធ្លាក់​ជើង​បន្តិច​ គាត់​ក៏​តឹង​តែង​បង្ហាត់​ខ្ញុំ​ម្ដង​ទៀត​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Lewandowski ធ្លាប់​ជា​កីឡាករ​របស់​ Dortmund កាល​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤ ដោយ​ចូល​រួម​លេង​បាន​ ១៨៧ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ១០៣​គ្រាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់