• 2021-01-12 09:01:21
  • ប្រដាល់

ឡើង​កូដ​ខ្លាំង! ឌីស៊ែលឡេក ពេល​នេះ​ទទួល​បាន​ឱកាស​​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ ONE

  • 2021-01-12 09:01:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

កីឡាករ​ថៃ Capitan Petchyindee Academy ឬ​គ្រប់​គ្នា​ស្គាល់​ថា​ជា​ឌីស៊ែលឡេក​នឹង​ត្រូវ​ឡើង​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ Kickboxing នៅ​សង្វៀន​ ONE Championship ក្នុង​ខែ​នេះ។

តាម​ការ​ប្រកាស​របស់ ONE កីឡាករ Capitan ត្រូវ​ជួប​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​កីឡាករ Alaverdi Ramazanov ក្នុង​ប្រភេទ​ទម្ងន់ Bantamweight (៦៥,៨​គីឡូក្រាម)។ ការ​ប្រកួត​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ២២ ខែ មករា ក្នុង​ប្រទេស​សិង្ហបុរី។

Capitan ធ្លាប់​បង្ហាញ​វត្តមាន​នៅ​សង្វៀន ONE បាន​តែ​ម្ដង​គត់ ដោយ​កាល​នោះ​យក​ឈ្នះ​មិត្តរួម​ជាតិ​ថៃ​ដូច​គ្នា​ Petchtanong Banchamek ក្នុង​ទឹក​ទី​១​ចំណាយ​ពេល​៦​វិនាទី។ កីឡាករ​វ័យ​២៧​ឆ្នាំ​បច្ចុប្បន្ន​កំពុង​ឡើង​ទម្រង់​ប្រកួត​មែនទែន ១៣​ប្រកួត​ចុងក្រោយ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ។

ក្នុង​ចំណោម​១៣​ប្រកួត​នោះ​គេ​ធ្លាប់​ឈ្នះ​កីឡាករ​កម្ពុជា​២​រូប​គឺ​រឿង សោភ័ណ្ឌ​និង​ម៉ឺន សុភា និង​វាយ​ចុងក្រោយ​ឈ្នះ​ជើង​ខ្លាំង​លំដាប់​ A របស់​ថៃ Sangmanee។ សម្រាប់​ម្ចាស់​ខ្សែក្រវាត់ Alaverdi Ramazanov ជា​កីឡាករ​មាន​បទពិសោធន៍​ជោគជាំ​នៅ​សង្វៀន ONE។ គេ​ធ្លាប់​ប្រកួត​នៅ​ទី​នោះ​៦​ដង និង​យក​បាន​ខ្សែ​ក្រវាត់​ពេល​ប៉ះ​កីឡាករ​ចិន Zhang Chenglong៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់