• 2020-12-23 02:07:36
  • បាល់ទាត់

Juventus ស្គាល់​ជាតិ​ចាញ់​ជា​លើក​ដំបូង​ក្នុង​លីគ ក្រោយ Fiorentina លត់ ៣-០

  • 2020-12-23 02:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus បាន​រង​បរាជ័យ​ជា​លើក​ដំបូង​ក្នុង​ Serier A នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​ត្រូវ​ក្រុម​ភ្ញៀវ Fiorentina លត់ ៣-០ កាល​ពី​យប់​មិញ​សប្ដាហ៍​ទី​១៣។

ការ​ប្រកួត​ចាប់​ផ្ដើម​បាន​តែ​៣​នាទី Dusan Vlahovic រក​បាន​គ្រាប់​ដំបូង​ឲ្យ Fiorentina ដោយ​មាន​ការ​បញ្ជូន​ពី Frank Ribery។ ខ្សែ​បម្រើ​ប្រយុទ្ធ Juan Cuadrado ​​របស់ Juventusត្រូវ​អាជ្ញាកណ្ដាល​ឲ្យ​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន ក្រោយ​បង្ក​កំហុស​លើ​កីឡាករ Gaetano Castrovilli នាទី​១៨។

ជា​ឱកាស​ល្អ Juventus សល់​គ្នា​​តែ​​១០​នាក់ Fiorentina បានបន្ត​មាន​ឱកាស​រក​បាន​២​គ្រាប់​បន្ថែម​ទៀត សម្រេច​ទី​ដោយ​កីឡាករ​ Martin Caceres និង Alex Sandro របស់​ក្រុម​សេះបង្កង់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។

​បរាជ័យ​នេះ​ធ្វើ​ឲ្យ Juventus ធ្លាក់​មក​លេខ​៤​នៃ​តារាង​ពិន្ទុ Serie A គម្លាត​៧​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង AC Milan៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់