• 2020-12-22 02:53:58
  • បាល់ទាត់

Lampard៖ ខ្ញុំ​​មិន​អាច​លេង​ដូច Silva ឡើយ បើ​ប្រៀប​កាល​នៅ​វ័យ​៣៦​ឆ្នាំ​ដូច​គ្នា

  • 2020-12-22 02:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Frank Lampard បាន​និយាយ​សរសើរ​​អំពី​គុណភាព​លេង​របស់ Thiago Silva ក្នុង​ការ​ជួយ Chelsea និង​​ថា​លោក​មិន​អាច​​លេង​ដូច​ Silva បាន​ឡើយ បើ​ប្រៀប​កាល​នៅ​វ័យ​៣៦​ឆ្នាំ​ដូច​គ្នា។

ខ្សែ​ការពារ​សញ្ជាតិ​ប្រេស៊ីល​បាន​ផ្លាស់​មក​ Chelsea ពី​ក្លឹប Paris Saint-Germain ក្នុង​រដូវ​ក្ដៅ​នេះ និង​​តែង​បង្ហាញ​ខ្លួន​​ស្ទើរ​តែ​គ្រប់​ប្រកួត Premier League។ កាល​ពី​យប់​មិញ​កីឡាករ​វ័យ​៣៦​ឆ្នាំ​បាន​តែត​បញ្ចូល​ទី​មួយ​គ្រាប់ ជួយ​តោ​ខៀវ​យ​ក​ឈ្នះ West Ham ៣-០។

Lampard ​បាន​លើក​សរសើរ​ពី​គុណភាព​លេង​របស់ Silva ដែល​អាច​នៅ​តែ​លេង​ល្អ ត្បិត​មាន​វ័យ​៣៦​ឆ្នាំ​ទៅ​ហើយ។ Lampard ចាំ​បាន​ថា កាល​ពី​លោក​មាន​វ័យ​៣៦​ឆ្នាំ​ ហើយ​លេង​នៅ Premier League គឺ​មិន​អាច​លេង​បាន​ជាប់លាប់​ដូច​ Silva ឡើយ។

អ្នក​ចាត់​ការ​សញ្ជាតិ​អង់គ្លេស​បន្ថែម​ថា Silva ជា​កំពូល​កីឡាករ​ម្នាក់​យូរ​មក​ហើយ។ ប៉ុន្តែ​ ​សម្រាប់​កីឡាករ​មិន​ធ្លាប់​លេង​នៅ Premier League អាច​មាន​​សម្ពាធ​ខ្ពស់។ យ៉ាងណា Silva អាច​​ធ្វើ​វា​បាន៕ ​​

​​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់