• 2020-12-15 04:51:16
  • បាល់ទាត់

Lampard រអ៊ូ​ថា Chelsea ចាប់​ឆ្នោត​ UCL ប៉ះ​ការ​ប្រកួត​លំបាក​ជាង​គេ

  • 2020-12-15 04:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Frank Lampard បាន​លើក​ឡើង​ថា Chlesea បាន​ចាប់​ឆ្នោត​ប៉ះ​ការ​ប្រកួត​លំបាក​ជាង​គេ​នៅ Champions League ដោយ​ពួក​គេ​ត្រូវ​ជួប Atletico Madrid នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ។

Chelsea ឈរ​ក្នុង​​​កំពូល​តារាង​នៃ​ពូល​របស់​ពួក​គេ ប៉ុន្តែ​ហាក់​មាន​ក្ដី​បារម្ភ​ច្រើន​ពេល​ដែល​ត្រូវ​ប៉ះ Atletico ដែល​ជា​ក្រុម​ឆ្លង​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​ឆ្នាំ​មុន និង​បច្ចុប្បន្ន​​មាន​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​នៅ​កំពូល​តារាង La Liga។

“វា​​គឺ​ជា​ចាប់​ឆ្នោត​​ជួប​ការ​ប្រកួត​លំបាក​មួយ ប៉ុន្តែ​ពួក​យើង​ត្រូវ​តែ​កំណត់​គោលដៅ​​របស់​ពួក​យើង​ឲ្យ​បាន​ខ្ពស់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ ប្រសិន​ជា​អ្នក​​​ចង់​ឈ្នះ​ពាន អ្នក​ត្រូវ​តែ​ផ្ដួល​ក្រុម​ទាំង​នោះ។ អ្នក​​នឹង​មិន​អាច​ឈ្នះ​ការ​ប្រកួត​​ក្នុង​កម្រិត​នេះ​ឡើង​ ប្រសិន​បើ​មិន​ជឿជាក់​លើ​ខ្លួន​ឯង”។ សម្ដី​របស់ Lampard។

ជើងទី១ ​នៃ​ពាន​រង្វាន់ Champions Leagueនឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃ​ទី១៦-១៧/ ២៣-២៤​ កុម្ភៈ ២០២១។ ឯ​ជើង​ទី​ទី២ វិញ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៩-១០/ ១៦-១៧ ខែ​មីនា ឆ្នាំ២០២១៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់