• 2020-12-09 03:46:37
  • បាល់ទាត់

ទិដ្ឋភាព​ទាំង​ស្រុង​ការ​ជជែក​គ្នា​បែក​ផ្សែង​រឿង​រើសអើង​ពូជសាសន៍​ក្នុង​ជំនួប​របស់ PSG

  • 2020-12-09 03:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​រវាង PSG និង Istanbul Basaksehir ទើប​តែ​ដំណើរ​ការ​បាន​​ជាង​១០​នាទី សម្រាប់​តែ​មាន​ជម្លោះ​រើសអើង​ពូជសាសន៍​​ផ្ទុះ​ឡើង​ធ្វើ​ឲ្យ​កីឡាករ​ក្រុម​ទាំង​ពីរ​ដើរ​ចេញ​​ពី​ទីលាន​ឈប់​ប្រកួត។

​ហេតុការណ៍​លេច​ឡើង បន្ទាប់​ពី​លោក Pierre Webo ដែល​ជា​គ្រូ​ជំនួយ​របស់​ Istanbul ត្រូវ​អាជ្ញាកណ្ដាល​ទី​៤​ប្រើ​ពាក្យ​រើសអើង​ពូជសាសន៍​មក​លើ​រូប​លោក។ ភ្លាម​នោះ​ក៏​មាន​ការ​ជជែក​តវ៉ា​គ្នា​បែក​ផ្សែង រវាង​កីឡាករ​និង​គ្រូ​ៗ​របស់ Istanbul ជាមួយ​អាជ្ញាកណ្ដាល រហូត​ដល់​ការ​ប្រកួត​​ត្រូវ​ផ្អាក។

UEFA នឹង​បើក​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​រឿង​នេះ ថា​តើ​ការ​រើសអើង​ពូជសាសន៍​មាន​កើត​ឡើង​​ឬ​យ៉ាង​ណា។ សម្រាប់​ការ​ប្រកួត​រវាង PSG និង Istanbul Basaksehir ត្រូវ​លើក​មក​លេង​នៅ​យប់​នេះ​វិញ​​ម៉ោង​១២:៥៥​នាទី៕

ខាង​ក្រោម​​ជា​ទិដ្ឋភាព​ទាំង​ស្រុង​ការ​ជជែក​គ្នា​បែក​ផ្សែង

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់