• 2020-11-30 03:06:41
  • ប្រដាល់

ទស្សនា​វីដេអូ​ពេញ​​ការ​ប្រកួត​រវាង Mike Tyson ជាមួយ Roy Jones កាល​ពី​ម្សិលមិញ

  • 2020-11-30 03:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mike Tyson បាន​បញ្ចេញ​ថ្វី​ដៃ​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ម្សិលមិញ អំឡុង​ពេល​បុរស​វ័យ​៥៤​ឆ្នាំ​រូប​នេះ​ត្រឡប់​មក​កាន់​សង្វៀន​វិញ​ប្រកួត​មិត្តភាព​ជាមួយ​លោក Roy Jones Jr វ័យ​៥១​ឆ្នាំ។

កីឡាករ​ទាំង​ពីរ​​បាន​បង្កើន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង អំឡុង​ពេល​ប្រកួត​។ ក្នុង​​ការ​ប្រកួត​នេះ​ពួក​គេ​វាយ​តែ​៨​ទឹក​ប៉ុណ្ណោះ ហើយ​មួយ​ទឹក​មាន​រយៈពេល​២​នាទី។ ត្បិត​ឈាម​ចូល​វ័យ​ជាង​៥០​ឆ្នាំ​ក្ដី តែ​អ្នក​ទាំង​ពីរ​នៅ​តែ​បង្ហាញ​ពី​ភាព​រហ័សរហួន​ក្នុង​ការ​ប្រកួត​យ៉ាង​ល្អ។

ក្រោយ​តស៊ូ​គ្នា​អស់​៨​ទឹក​ពេញ ជា​លទ្ធផល​ពួក​គេ​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា។ Tyson បាន​និយាយ​ថា ការ​ប្រកួត​នេះ​គឺ​ល្អ​មើល​ជាង​ការ​វាយ​ដណ្ដើម​ខ្សែ​ក្រវាត់​ទៀត។ ថវិកា​ដែល​រៃអង្គាស​បាន​ពី​ការ​ប្រកួត​នេះ​ គេ​នឹង​យក​ទៅ​ជួយ​កម្មវិធី​សប្បុរសធម៌​ផ្សេង​ៗ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី