• 2020-11-30 02:21:12
  • ប្រដាល់

ទឹក​ចិត្ត​ភរិយា!​ ម្សិលមិញ​នេះ​ប្រពន្ធ​ កែវ​ រំចង់​ ឆ្លេឆ្លា​នៅ​មិន​ស្ងៀម​ទេ​ពេល​ប្ដី​ប្រកួត​

  • 2020-11-30 02:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី​ ហម​ នីតា​ ដែល​ជា​ភរិយា​កីឡាករ​ កែវ​ រំចង់​ ម្សិលមិញ​នេះ​គឺ​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ​ ជា​ពិសេស​ពេល​ប្ដី​ឡើង​ប្រកួត​មិត្តភាព​ជា​មួយ​ វង្ស​ ណយ​ នៅ​សង្វៀន​បាយ័ន។​ គេ​ឃើញ​ភរិយា​អ្នក​ប្រដាល់​រូប​នេះ​មក​ជួយ​ឲ្យ​ទឹក​ប្ដី​ដល់​សង្វៀន​ផ្ទាល់​តែ​ម្ដង​ ដើម្បី​ជួយ​ហុច​សម្ភារ​ផ្សេង​ និង​ផ្ដល់​កម្លាំង​ចិត្ត។​

រំលឹក​ដែរ​ថា ​ថ្ងៃ​អាទិត្យ​ ទី២៩​ ខែ​វិច្ឆិកា​ ២០២០​ ម្សិលមិញ​នេះ​នា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​បាយ័ន​ កីឡាករ​ កែវ​ រំចង់​ បាន​ផ្ដួល​អ្នក​ប្រដាល់​ វង្ស ​ណយ​ ឲ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី៤ ។​ តោះ!​ ទស្សនា​វីដេអូ​អ្នកស្រី​ ហម​ នីតា​ ប្រពន្ធ​ កែវ​ រំចង់​ ទាំង​អស់​គ្នា៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់