• 2020-11-26 07:51:08
  • ប្រដាល់

វង្ស ​ណយ​ បញ្ចេញ​វីដេអូកណ្ដាប់ដៃ​បណ្ដើរៗ​ត្រៀម​ប៉ះ​ កែវ​ រំចង់​ អាទិត្យ​នេះ​

  • 2020-11-26 07:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​នាគ​ វង្ស ​ណយ​ បាន​បង្ហាញ​វីដេអូ​មួយ​អំពី​ការ​ហាត់​កណ្ដាប់ដៃ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ បញ្ជាក់​ពី​ការ​ខំប្រឹង​ហាត់​ដើម្បី​ត្រៀម​ប៉ះ​ដៃគូ​ចាស់​នៅ​ថ្ងៃ​អាទិត្យ​ ទី២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ​នៅ​សង្វៀន​បាយ័ន។​

កីឡាករ វង្ស ណយ

បន្ទាប់​ពី​មាន​ការ​ដាក់​ឲ្យ​ប្រកួត​ឡើង​វិញ​រវាង​ វង្ស ​ណយ​ និង​ កែវ​ រំចង់​ នេះ​គេ​ឃើញ​អ្នក​លេង​កែង​រូប​នេះ​ចាប់​ផ្ដើម​ហ្វឹកហាត់​ និង​បង្ហោះ​វីដេអូ​ស្ដី​ពី​ការ​ហាត់​ត្រៀម​ខ្លួន។​ ដោយ​ឡែក​សម្រាប់​កីឡាករ​ កែវ​ រំចង់​ វិញ​ក៏​បង្ហាញ​ពី​ការ​តាំង​ចិត្ត​យ៉ាង​មុតមាំ​ និង​ការ​ឆ្លៀត​ហាត់​ជា​បន្តបន្ទាប់​ផង​ដែរ​ដើម្បី​ប្រជែង​ជ័យជម្នះ​លើ​ដៃគូ​ខ្លួន។​

រំលឹក​ដែរ​ថា​ កីឡាករ​ កែវ​ រំចង់​ និង​ វង្ស ​ណយ​ គឺ​ខកខាន​ជួប​ប្រកួត​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​ទើប​តែ​សង្វៀន​បាយ័ន​សម្រេច​ដាក់​ឲ្យ​ជួប​គ្នា​ជា​ថ្មីនៅថ្ងៃ​អាទិត្យ​ ទី២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ។​ កីឡាករ​ចាស់​វស្សា​ទាំង​ពីរ​នាក់​នេះ​នឹង​ប្រកួត​នៅ​ម៉ោង​ ៦ល្ងាច​តទៅ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់