• 2020-11-25 08:57:47
  • ប្រដាល់

អេលីត​ សាន់​ ឥលូវ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​ក្រោយ​ឈ្នះ​ប៉ុន្មាន​ប្រកួត​នេះ​

  • 2020-11-25 08:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

អេលីត​ សាន់​ ឬ​គេ​ហៅ​ថា​ គីង កុង​ ខ្មែរ​ ២-៣​ប្រកួត​ចុង​ក្រោយ​នេះ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​អ្នក​គាំទ្រ​គុន​ខ្មែរ​ជា​ពិសេស​ការ​ឈ្នះ​កម្មវិធី​ដណ្ដើម​ប្រាក់​លាន​តែ​ម្ដង។​

រូបភាពលើផេក TOWN

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ក្លឹប​ប៉ែនកាក់​ និង​នាយកដ្ឋាន​អង្គរក្ស​ អេលីត​ សាន់​ បន្ទាប់​ពី​បង្ហាញ​មុខ​ជា​ថ្មី​ក្រោយ​បាត់​ពី​សង្វៀន​មួយ​រយៈ​ពេល​ ឥលូវ​កំពុង​ទាញ​ការ​ចាប់​អារម្មណ៍​មែនទែន​ក្រោយ​ឈ្នះ​ ឈិត​ សេរីវណ្ណថង​ និង​ឈ្នះ​ បាង​ កាយ៉ាក ។​ អ្នក​គាំទ្រ​គុន​ខ្មែរ​និយាយ និង​ស៊ែរច្រើនពី​រូប​គេ​ជា​ពិេសសការ​ប៉ះ​ បាង កាយ៉ាក ដែល​ជា​គូ​ជក់ចិត្ត​វ៉ៃគ្នា​រាប់​ទៅ​រាប់​មក​។​

ទម្រង់​វ៉ៃ​របស់​កូន​សិស្ស​លោក​ ស៊ន​ អេលីត​ ខាង​លើ​នេះ​ហាក់​ល្អ​ និង​មាំ​ជាង​មុន​ ខណៈ​ការ​ប្រកួត​កន្លង​ទៅ​នេះ​ក៏​កាច​ទៀត​ផង។​ គេ​ឃើញ​២ប្រកួត​ចុង​ក្រោយ​នេះ​ អេលីត​ សាន់​ ហាក់​ស្រេកឃ្លាន​និង​ជ័យជម្នះ​ជា​ខ្លាំង​ ពោល​មិន​បន្ធូរ​ដៃ​ ឬ​យោគយល់​ដៃគូ​ឡើយ។​

រូបភាពលើផេក TOWN

អេលីត​ សាន់​ បាន​លើក​ឡើង​តាម​ការ​ឡាយ​វីដេអូ​របស់​ខ្លួន​ថា​ ការ​ប្រកួត​សប្ដាហ៍​នេះជា​មួយ​ ឯម​ សុធី​ ខ្លួន​មិន​ទទួល​ទេ​ព្រោះ​មិន​ចង់​ឡើង​វ៉ៃ​ញឹកញាប់​ពេក​ ខ្លាចកម្លាំង​ និង​រាងកាយ​ទប់ទល់​មិន​បាន​ ជា​ហេតុ​ធ្វើ​មិន​បាន​ល្អ​ដូច​ការ​ប្រកួត​ដែល​បាន​សម្រាក​ហ្វឹកហាត់​គ្រប់គ្រាន់។​ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ​ខ្លួន​មិន​ទទួល​ការ​ប្រកួត​ញឹកញាប់​ទៀត​ឡើយ ពោល​គិត​ពី​សុខភាព និង​លទ្ធផល​ជា​សំខាន់​តែ​ម្ដង។​

រូបភាពលើផេក TOWN

រំលឹក​ដែរ​ថា​ កីឡាករ​ អេលីត​ សាន់​ ជា​កូន​សិស្ស​លោក​ ស៊ន​ អេលីត​ នៃ​ក្លឹប​ប្រដាល់​ប៉ែនកាក់​គុន​ខ្មែរ​ និង​ក្លឹប​ នាយកដ្ឋាន​អង្គរក្ស។​ ៣ប្រកួត​ចុង​ក្រោយ​របស់​គេ​ឈ្នះ​ ឈិត​ សេរីវណ្ណថង​ ទទួល​បាន​ប្រាក់​លាន​នៅ​សង្វៀន​ CNC ​និង​ឈ្នះ​ បាង​ កាយ៉ាក​ ជ័រ ពៅ​ ទទួល​បាន​ប្រាក់​លាន​ នៅ​សងង្វៀន​ TOWN​ ៕​

វីដេអូប្រកួត អេលីត សាន់ ប៉ះ ឈិត​ សេរីវណ្ណថង

វីដេអូប្រកួត អេលីត សាន់ ប៉ះ បាង កាយ៉ាក​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់