• 2020-11-24 02:48:23
  • ប្រដាល់

ជំនួប​រវាង Conor McGregor និង Manny Pacquiao ​នឹង​កើត​ឡើង

  • 2020-11-24 02:48:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Conor McGregor បាន​និយាយ​ធានា​ថា កីឡាករ​របស់​គេ​នឹង​ត្រឡប់​មក​កាន់​សង្វៀន​ប្រដាល់​សកល​ជាថ្មីដើម្បី​ប្រកួត​ជាមួយ Manny Pacquiao។

ការ​រងចាំ​យ៉ាង​អន្ទះសា​សម្រាប់​ការ​ប្រកួត​រវាង​កំពូល​អ្នក​ប្រដាល់​ទាំង​ពីរ McGregor និង Pacquiao បាន​ធ្វើ​ការ​ពិភាក្សា​តាំង​ពី​ឆ្នាំ​មុន ដោយ​ការប្រកួត​គ្រោង​ចង់​រៀបចំ​នៅ​មជ្ឈិមបូព៌ា​ក្នុង​ឆ្នាំ​២០២១។

McGregor បច្ចុប្បន្ន​កំពុង​​ត្រៀម​ខ្លួន​ប្រកួត​​ជា​លើក​ទី​២​ជាមួយ Dustin Poirier ក្នុង​កម្មវិធី UFC 257 ដែល​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី ២៣ ខែ មករា។ អ្នក​ចាត់​ការ​របស់ McGregor មាន​ក្ដី​រំពឹង​ថា​ ការ​ប្រកួត​រវាង McGregor និង Pacquiao អាច​នឹង​កើត​ឡើង ដោយ​សារ​តែ​កីឡាករ​ទាំង​ពីរ​ក៏​ចង់​ប្រកួត​ជាមួយ​គ្នា​ដូច​គ្នា។

“Conor ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី ២៣ ខែ មករា​ជាមួយ Dustin Poirier។ គេ​​ត្រូវ​ធ្វើ​ការ​ជាមួយ Dustin ជា​មុន​សិន។ ប៉ុន្តែ Conor ក៏​ធ្លាប់​និយាយ​​ថា គេ​ចង់​វាយ​ជាមួយ Manny។​ ឯ​ Manny ក៏​ចង់​ជួប Conor ដូច​​គ្នា។ ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​ជា​សាធារណៈ​ពី​មុន​​គឺ​ពួក​យើង​បាន​ពិភាក្សា​គ្នា។ វា​គឺ​ជា​ការ​ប្រកួត​ដែល​យើង​ប្រាកដ​ច្បាស់​នឹង​​រៀបចំ ព្រោះ​ពួក​គេចង់​វាយ​គ្នា​ដែរ"៕ សម្ដី​អ្នក​ចាត់​ការ​របស់ Conor៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់