• 2020-11-23 07:14:30
  • ប្រដាល់

មក​ស្គាល់​​កីឡាករ​ចិន​ដៃ​គូ​ចាន់ រតនា​នៅ​ខែ​ក្រោយ ធ្លាប់​ឈ្នះ​នៅ ONE ៥​ប្រកួត​ជាប់​គ្នា

  • 2020-11-23 07:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​គុន​ចម្រុះ​របស់​កម្ពុជា​កីឡាករ ចាន់ រតនា នឹង​បង្ហាញ​វត្តមាន​លើ​សង្វៀន ONE Championship ទល់​នឹង​​កីឡាករ​ចិន Wei Xie​ នៅ​ថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ​ ២០២០​ខាង​មុខ។

នេះ​គឺ​ជា​ការ​ឡើង​សង្វៀន ONE ​លើក​ដំបូង​របស់​ រតនា​ចាប់​តាំង​ពី​ប្រកួត​ចុងក្រោយ​នៅ​​ខែ សីហា ឆ្នាំ ២០១៩។ ៣​ប្រកួត​ចុងក្រោយ​របស់​ រតនា​​​​លើ​សង្វៀន​ធំ​ជាង​គេ​ក្នុង​អាស៊ី​មួយ​នេះ​បាន​ឈ្នះ​ទាំង​អស់ ដោយ​ចុង​ក្រោយ​ផ្ដួល​កីឡាករ​គុយបា Gustavo Balart។

ឥលូវ​ងាក​មក​មើល​ប្រវត្តិ​របស់ Wei Xie ក៏​មិន​ធម្មតា​ដែរ។ គេ​មាន​វ័យ​ទើប​តែ​២៤​ឆ្នាំ​ប៉ុណ្ណោះ និង​ធ្លាប់​សាង​កំណត់ត្រា​យ៉ាង​ល្អ​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​​ក្នុង​កម្មវិធី One Hero Series។ One Hero Series គឺ​ជា​​កម្មវិធី​នៃ​ផ្នែក​មួយ​របស់ ONE Championship ដែល​តែងតែ​រៀបចំ​នៅ​ប្រទេស​ចិន ដើម្បី​ស្វែងរក​កីឡាករ​ចិន​ល្អ​ៗ​ឲ្យ​ឡើង​មក​ប្រកួត​កម្មវិធី​ធំ។

បន្ទាប់​ពី​ធ្វើ​បាន​ល្អ​នៅ One Hero Series កីឡាករ​កម្ពស់​១,៧០​ម៉ែត្រ​រូប​នេះ​បាន​ឡើង​ទៅ​ប្រកួត​ក្នុង​កម្មវិធី One Warrior Series 9 យក​ឈ្នះ​​កីឡាករ​ហ្វីលីពីន​ Rockie Bactol ក្នុង​ទឹក​ទី​១។ ជ័យជម្នះ​ផ្ទួន​ៗ​​៥​ប្រកួត​ជាប់​គ្នា​ Wei Xie ទទួល​បាន​ឱកាស​ឡើង​ប្រកួត​ក្នុង​កម្មវិធី​ធំ​របស់ ONE ប៉ះ​ជើង​ខ្លាំង​របស់​ហ្វីលីពីន Danny Kingad។

សម្រាប់​ប្រកួត​នេះ Wei Xie ធ្វើ​មិន​បាន​ល្អ​ឡើយ ពោល​ចាញ់ Danny ដោយ​ពិន្ទុ ក្រោយ​ប្រកួត​គ្នា​អស់​៣​ទឹក​កាល​ពី​ចុង​ខែ មករា ឆ្នាំ​ ២០២០។ រឿង​ពិសេស​មួយ​ទៀត​ក្រៅ​ពី​ប្រកួត MMA​ ជើង​ខ្លាំង Wei Xie ក៏​ធ្លាប់​ប្រកួត Kickboxing ផង​ដែរ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់