• 2020-11-20 07:18:24
  • ប្រដាល់

ពេជ្រ សុផាន់៖​ ពេជ្រ ប៊ុនសិទ្ធ​ មិន​បាន​ប៉ះ​ រិន​ ដេវីត​ ជា​រឿង​ល្អ​បំផុត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

  • 2020-11-20 07:18:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេជ្រ​ សុផាន់​ ថា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ទម្ងន់​ ៥៤​គីឡូក្រាមរបស់​ PNN​ ខាង​មុខ​នេះ​ជា​រឿង​ល្អ​បំផុត​ដែល​សិស្ស​របស់​ខ្លួន​ ពេជ្រ ​ប៊ុនសិទ្ធ​ មិន​បាន​ជួប​ រិន​ ដេវីត​ និង​មាន​ភាគរយ​ច្រើន​បាន​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ។​

ប៊ុនសិទ្ធ ពេលចាញ់ រិន ដេវីត​ កន្លងទៅ

លោក ​ពេជ្រ សុផាន់​ បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​មួយ​ថា​ វគ្គ​សំខាន់​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​សិស្ស​របស់​ខ្លួន​គឺ​ ពេជ្រ ​ប៊ុនសិទ្ធ​ មិនបាន​ជួប​ដៃគូ​ជូរចត់​ រិន​ ដេវីត​ នោះ​ទេ​ ហើយ​វា​រឿង​ល្អ​មួយ​ចំពោះ​គេ​ផង​ដែរ។​ ដោយ​សារ​តែ​ការ​ជួប​គ្នា​កន្លង​ទៅ​៤-៥​ដង​មក​នេះ​ ប៊ុនសិទ្ធ​ ប្រកួត​មិន​ឈ្នះ​ រិន​ ដេវីត​ សោះ​ដូច្នេះ​ហើយ​ទើប​ការ​មិន​ប៉ះ​គ្នា​ជា​រឿង​ល្អ។​

គ្រូ​ប្រដាល់​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ប៊ុន សិទ្ធ​ ប៉ះ​ជា​មួយ​ ឃួន​ ឡាំងកូស៊ីន​ នេះ​មាន​ភាគរយ​ច្រើន​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត​ ព្រោះ​ធ្លាប់​ឈ្នះ​កន្លង​ទៅ​ហើយ​ និង​មើល​ឃើញ​ពី​ការ​មាន​ប្រៀប​ជាង។​

ប៊ុនសិទ្ធ ត្រូវ​ប៉ះ ឃួន ឡាំងកូស៊ីន

វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ទម្ងន់​ ៥៤​គីឡូក្រាម​របស់​ PNN ​នេះ​គឺ​ ពេជ្រ ​ប៊ុនសិទ្ធ​ ប៉ះ​ ឃួន​ ឡាំងកូស៊ីន​ និង​ ខេម​ ចាន់​ ប៉ះ​ រិន​ ដេវីត​ ចំពោះ​ថ្ងៃ​ប្រកួត​គឺ​ថ្ងៃ​ទី៦​ និង​ ១៣​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ ប៉ុន្តែ​មិន​ទាន់​ដឹង​អ្នក​ណា​វ៉ៃ​មុន​នោះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់