- 2020-11-20 03:21:52
- ប្រដាល់
អេលីត ចំរើន ស្អែកនេះបើឈ្នះ សោម វិឆ័យ បន្តដំណើរទៅជួប ម៉ឺន មេឃា នៅ CNC
- 2020-11-20 03:21:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេលីត ចំរើន ស្អែកនេះបើឈ្នះ សោម វិឆ័យ បន្តដំណើរទៅជួប ម៉ឺន មេឃា នៅ CNC
ចន្លោះមិនឃើញ
អ្នកប្រដាល់មុខស្ងួត អេលីត ចំរើន ស្អែកនេះប្រសិនបើឈ្នះ សោម វិឆ័យ មានឱកាសបន្តដំណើរឡើងទៅជួបកូនប្រុសលោក អេ ភូថង ម៉ឺន មេឃា នៃកម្មវិធីប្រដាល់ជើងឯកប៉ះគ្នារបស់សង្វៀន CNC ។
កីឡាករ អេលីត ចំរើន មិនសូវហ៊ានដាក់ការរំពឹងខ្ពស់ពេកទេសម្រាប់ជំនួបជាមួយ សោម វិឆ័យ ស្អែកនេះ ព្រោះបានមើលឃើញពីសមត្ថភាពល្អរបស់ដៃគូផងដែរ។ ការប្រកួតមួយនេះរូបគេនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ខណៈការហាត់ត្រៀមក៏ល្អរួចរាល់ដែរ។
ចំរើន បន្តលើកឡើងទៀតថា ខ្លួនក៏ចង់ឡើងទៅជួបជាមួយ ម៉ឺន មេឃា បន្តទៀតដែរ យ៉ាងណាប្ដេជ្ញាធ្វើឲ្យបានល្អនូវជំនួបស្អែកសិន។ ជើងខ្លាំងរូបនេះរំពឹង ៥០% ទទួលបានជ័យជម្នះ ខណៈ ៥០%ទៀតចាំមើលជាក់ស្ដែងលើសង្វៀន។
រំលឹកដែរថា កម្មវិធីប្រដាល់ជើងឯកប៉ះគ្នារបស់សង្វៀន CNC នេះគឺបែងចែកជា២ក្រុម គឺក្រុម១ និងក្រុម២ ជើងឯកក្រុមនិមួយៗឡើងវ៉ៃផ្ដាច់ព្រ័ត្រយកខ្សែក្រវាត់តែម្ដង។ កម្មវិធីនេះកីឡាករឈ្នះបានឡើងចាញ់ធ្លាក់ ហើយពួកគេប្រកួតត្រឹម៣ប្រកួតប៉ុណ្ណោះបានខ្សែក្រវាត់ហើយ។ ជើងឯកក្រុមទី១ គឺ ឃឹម បូរ៉ា និងជើងឯកក្រុមទី២ កំពុងជម្រុះ។ អេលីត ចំរើន និង សោម វិឆ័យ អ្នកដែលឈ្នះឡើងទៅជួប ម៉ឺន មេឃា បន្តទៀត៕