• 2020-11-19 06:57:40
  • ប្រដាល់

​ផ្ទុះ​ កូវីដ​ ជិត​មួយ​ឆ្នាំ​នេះ​អ្នក​នាំ​កីឡាករ​ថៃមក​ខ្មែរ លោក​ ថៃ អ៊ូ​ ខាត​លុយខ្ទង់​ម៉ឺន​ដុល្លារ​

  • 2020-11-19 06:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ និង​ជា​អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​នៅ​ខ្មែរ​ លោក​ ថៃ ​អ៊ូ​ ថា​តាំង​ពី​ផ្ទុះ​ជំងឺ​ កូវីដ​ រយៈពេល​ជិត​មួយ​ឆ្នាំ​នេះ​ខាត​លុយ​ ឬ​បាត់​ចំណូល​ប្រហែល​៣ម៉ឺន​ដុល្លារ​ពី​វិស័យ​ប្រដាល់។​

លោក ថៃ អ៊ូ អ្នកនាំកីឡាករថៃមក

លោក​ ថៃ​ អ៊ូ​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ព្រំដែន​គោក​ខ្មែរ-ថៃ​ ត្រូវ​បិទ​ និង​មិន​អាច​នាំ​កីឡាករ​ថៃ​មក​ប្រកួត​ដូច​សព្វដង​តាម​សង្វៀន​នានា​ធ្វើ​ឲ្យ​លោក​បាត់​ចំណូល​ច្រើន​ ដែល​ពី​មុន​បាន​ក្នុង​១ខែ​អាច​សល់​ចន្លោះ​ពី​ ១០០០-២០០០​ដុល្លារ​ឥលូវ​ដាច់​ទាំង​ស្រុង។​

អ្នក​កីឡា​ចាស់​វស្សា​នៅ​ប៉ោយប៉ែត​ខាង​លើ​បន្ត​លើក​ឡើង​ទៀត​ថា​ ក្រៅ​តែ​ពី​ការ​នាំ​កីឡាករ​ថៃ​មក​ប្រកួត​នៅ​កម្ពុជា​ហើយ​នោះ​គឺ​ការ​លក់​សម្ភារ​កីឡា​ក៏​មិន​អាចលក់​បាន​ផង​ដែរ​ ដែល​នេះ​ក៏​ជា​ប្រភព​ចំណូល​ប្រចាំ​សប្ដាហ៍​ ឬ​ខែ​មួយទៀត។​ ទន្ទឹម​និង​នេះ​ថវិកា​កក់​កីឡាករ​នៅ​តាម​ក្លឹប​ថៃ​នានា​ក៏​នៅ​ទ្រឹង​មិន​អាច​បង្វិល​វិញ​ ដូច្នេះ​ផ្ទុះ​ កូវីដ​ មួយ​ឆ្នាំ​នេះ​លោក​ខាត​លុយ​មិន​ក្រោម​ ៣ម៉ឺន​ដុល្លារ​ឡើយ។​

លោក ថៃ អ៊ូ (ឆ្វេង) កីឡាករ ថៃ អ៊ូឡាង (ថៃ)ឈ្នះខ្សែក្រវាត់

រំលឹក​ដែរ​ថា​ លោក​ ថៃ​ អ៊ូ​ ជា​អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​នៅ​កម្ពុជា។​ លោក​ក៏​ជា​ប្រធាន​សមាគម​ប្រដាល់​នៅ​ប៉ោយប៉ែត​ និង​ជាអ្នក​លក់​សម្ភារ​ហ្វឹកហាត់​ក៏​ជា​ប្រេង​លាប​ខ្លួន​ឡើង​ប្រកួត​របស់​កីឡាករ​ផង​ដែរ។​ បច្ចុប្បន្ន​នេះ​ព្រំដែន​គោក​កម្ពុជា-ថៃ​ នៅ​បិទ​នៅ​ឡើយ​ទេ​ ស្រប​ពេល​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដូច​សព្វដង​ក៏​ផ្អាក​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់