• 2020-11-19 03:01:52
  • ប្រដាល់

​បើ​ជំនាន់​ បឺត​ ខាំ​ ឡៅ​ ស៊ីណាត​ វិញ​អាច​ស៊ីសង​គ្នា​បាន​ជា​មួយ ​Rodtang​

  • 2020-11-19 03:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ៊ុន​ ច័ន្ទរាជ្យ​ ថា​តាម​ការ​យល់​ឃើញ​វិញ​បើ​ជំនាន់​កីឡាករ​ បឺត​ ខាំ​ និង​ ឡៅ​ ស៊ីណាត​ អាច​នឹង​ប្រកួត​​គ្នា​បាន​ជា​មួយ​ជើង​ខ្លាំង​ថៃ​ លំដាប់​ពិភពលោក​ Rodtang ។​

ឡៅ ស៊ីណាត និង​ បឺត ខាំ ពីមុន

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ បើ​កីឡាករ​ខ្មែរ​សេរី​មុន​ៗ​ដូច​ជា​ បឺត​ ខាំ​ ឬ​ ឡៅ​ ស៊ីណាត​ ប្រហែល​អាច​ទប់ទល់​គ្នា​បាន​ជា​មួយ​ Rodtang​ បាន​អំឡុង​ទាំង​ពីរ​នាក់​នេះ​លេងលើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​។​

គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​ Cambodian Top Team​ បន្ត​លើក​ឡើង​ទៀត​ថា​ អំឡុង​ពេញ​កម្លាំង​ ពេញ​ស៊ុហ្វ​ ដែល​កំពុង​ឡើង​របស់​អ្នក​ប្រដាល់​សេរី​ចាស់​២រូប​ខាង​លើ​នេះ​គឺ​ល្អ​ ដូច្នេះ​អាច​ប្រកួត​ស៊ីសង​គ្នា​បាន​ជា​មួយ​ Rodtang​ ប៉ុន្តែ​ឥលូវ​នេះ​នៅ​មិន​ទាន់​មាន​អ្នក​ល្អ​គ្រប់គ្រាន់​ទេ។​

កីឡាករ ថៃ Rodtang

រំលឹក​ដែរ​ថា​ មួយ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​នេះ​ផ្ទុះ​ការ​ស៊ែ​ និង​ជជែក​ច្រើន​រឿង​រក​កីឡាករ​ខ្មែរ​កំពុង​ឡើង​កូដ​ដើម្បី​ទៅ​ប៉ះ​ជា​មួយ​អ្នក​លេង​គុន​ថៃ​ ល្បីឈ្មោះ​លំដាប់​ពិភពលោក​ Rodtang៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់