• 2020-11-18 11:43:14
  • បាល់ទាត់

កីឡាករ​អេស្ប៉ាញ​បោះ​ពាក្យ​ឌឺ​អាល្លឺម៉ង់​ម្នាក់​មួយ​ម៉ាត់ ក្រោយ​ឈ្នះ​ ៦-០

  • 2020-11-18 11:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ពិត​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់ ដែល​បាន​ឃើញ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​លេង​ចាញ់​អេស្ប៉ាញ ដែល​ចាញ់​នេះ​មិន​មែន​ចាញ់​ធម្មតា​ទេ​គឺ​ចាញ់​ស្ពឹក​មុខ​តែ​ម្ដង។ យ៉ាងណាមិញ ជាមួយ​នឹង​ជ័យជម្នះ​នេះ កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​នាំ​គ្នា​បោះ​ពាក្យ​សម្ដី​ឌឺ​ដង​ទៅ​កាន់​ក្រុម​អាល្លឺម៉ង់​ម្នាក់ម្ដងៗ។

ខ្សែ​បម្រើ​ Manchester City កីឡាករ Rodri បាន​ពោល​ថា៖ “ យើង​ស៊ី​អាល្លឺម៉ង់​បាន ៦គ្រាប់ តែ​តាម​ពិត​ទៅ​យើង​អាច​ដាក់​បាន​ច្រើន​​ទៀត “

ចំណែក​ឯ​ខ្សែ​ប្រយុទ្ធ​ Juventus កីឡាករ​ Alvaro Morata បាន​លើក​ឡើង​ថា៖ '' ឈ្នះ​ ៦-០នេះ ជា​សារ​មួយ​ផ្ញើ​ទៅ​កាន់​ពិភពលោក​ថា អេស្ប៉ាញ​អាច​ធ្វើ​បែប​នេះ​បាន “

រីឯ​ខ្សែ​ប្រយុទ្ធ​កើត​ឆ្នាំ២០០០ របស់ Man City កីឡាករ Ferran Torres ក្រោយ​រក​បាន Hat-Trick កីឡាករ​រូប​នេះ​បាន​បោះ​សម្ដី​ថា៖ ”អេស្ប៉ាញ​ឈ្នះ​អាល្លឺម៉ង់​តាំង​ពី​ពេល​កែ​បាល់​ណោះ”

ចំណែក​ឯ​ខាង​អាល្លឺម៉ង់​វិញ​ច្រើន​តែ​បង្ហាញ​អារម្មណ៍​សោកស្ដាយ​នឹង​បរាជ័យ​មួយ​នេះ។ គ្រូ​អាល្លឺម៉ង់ Joachim Low បាន​និយាយ​ត្រង់​ៗ​ថា លោក​មិន​ដឹង​ថា​មាន​រឿង​អី​កើត​ឡើង​ចំពោះ​កូន​ក្រុម​របស់​លោក​ទេ ទើប​ចាញ់​ដល់​ថ្នាក់​ហ្នឹង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់