• 2020-11-17 07:49:30
  • ប្រដាល់

ហ៊ុន​ ច័ន្ទរាជ្យ​៖ «នៅ​ខ្មែរ​ឥលូវ​មិន​ទាន់​មាន​អ្នក​អាច​ជួប​ Rodtang បាន​ទេព្រោះ...»​

  • 2020-11-17 07:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ៊ុន​ ច័ន្ទរាជ្យ​ គ្រូ​ប្រដាល់​ MMA​ និង​ជា​អ្នក​នាំ​កីឡាករ​វ៉ៃ​ក្រៅ​ប្រទេស​មួយ​រូប​ ថា​បច្ចុប្បន្ន​នេះ​តាម​ការ​មើល​ឃើញ​មិន​ទាន់​មាន​កីឡាករ​ខ្មែរ​កំពុង​ឡើង​កូដ​ណា​អាច​ប្រកួត​ ឬ​ទប់ទល់​ជា​មួយ​អ្នក​ប្រដាល់ល្បីឈ្មោះ​របស់​ថៃ​ Rodtang បានទេ។​

លោក ហ៊ុន ច័ន្ទរាជ្យ និង​សិស្ស

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ បើ​តាម​ការ​គិត​របស់​លោក​ ឥលូវ​នេះ​កីឡាករ​ខ្មែរ​លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​គឺ​មិន​ទាន់​មាន​អ្នក​ណា​អាច​ជួប​ជើង​ខ្លាំង​ថៃ​ Rodtang​ បាន​ទេ​ ព្រោះ​បទពិសោធ​ និង​រាងកាយ​មិន​ទាន់​ដល់​គេ​ឡើយ។​

គ្រូ​ប្រចាំ​ក្លឹប​ CTT​ រូប​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ Rodtang​ គឺ​ល្អ​ខ្លាំង​ណាស់​ឥលូវ​នេះ​ជា​ប្រភេទ​កីឡា​កម្រិត​ពិភពលោក​ទៅ​ហើយ​ ទាំង​បទពិសោធ​ ភាព​ធន់​ រឹងមាំ​ ទម្រង់​វ៉ៃ​ពិបាក​ទប់ទល់​តែ​ម្ដង។​ ចំពោះ​កីឡាករ​ខ្មែរ​ប៉ុន្មាន​រូប​ដែល​កំពុង​ឡើង​កូដ​លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​នេះ​ បើ​ចង់​ជួប​កីឡាករ​ថៃ​ Rodtang គួរ​វ៉ៃ​ឲ្យ​បាន​យូរ​ជាង​នេះ​សិន​ សន្សំ​បទ​ពិសោធ​បន្ថែម​ និង​ឲ្យ​រាងកាយ​រឹង​ល្អ​ជាង​បច្ចុប្បន្ន។​

Rodtang និង អេលីត ចំរើន

រំលឹក​ដែរ​ថា​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​មាន​អ្នកគាំទ្រ​ប្រដាល់​មួយ​ចំនួន​បាន​បង្ហោះ​រូបភាព​ និង​មាន​អ្នក​ខ្លះ​ទៀត​ចង់​ឲ្យ​កីឡាករ​ អេលីត​ ចំរើន​ ឃឹម​ បូរ៉ា​ ឈិត​ សេរី​ វណ្ណថង​ រួម​កីឡាករ​មួយ​ចំនួន​ទៀត​ប៉ះ​កំពូល​កីឡាករ​ថៃ​ Rodtang​ តាម​បណ្ដាញ​សង្គម​ហ្វេសបុក​ជា​ដើម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី