• 2020-11-16 05:29:57
  • ប្រដាល់

ជួយ​ដាក់​​ចំណាត់ថ្នាក់​ផង!​ អាច​ជា​អ្នក​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​លំដាប់​ A​ បាន​ទេ​មើល​ទៅ...

  • 2020-11-16 05:29:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​តែ​អ្នក​គាំទ្រ​គុន​ខ្មែរ​ដាច់​បាយ​ទេ​បាន​យល់​អារម្មណ៍​មួយ​នេះ​ ឲ្យ​តែ​មាន​ការ​ប្រកួត​គូឯក​មិន​ថា​សង្វៀន​ក្នុងស្ថានីយ ឬ​កម្មវិធី​តាម​ខេត្ត​ទេ ​គឺ​មាន​អ្នក​ទស្សនា​ពេញៗ​តែ​ម្ដង។​ អ្នក​មីង​ម្នាក់​នេះ​គឺ​អ្នក​គាំទ្រ​គុន​ខ្មែរ​មួយ​ក្នុង​ចំណោម​អ្នក​គាំទ្រ​ជា​ច្រើន​ទៀត​ ដែល​កំពុង​ទស្សនា​ផ្ទាល់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០១៧​ ដែល​ធ្វើ​នៅ​ 7NG​ កាល​ពីរ​ឆ្នាំ​មុន។​ វីដេអូ​នេះ​អ្នក​មីង​ ទស្សនាយ៉ាងជក់ចិត្ត​ និង​មាន​អមកាយវិការ​តាម​កីឡាករ​ផង​ នេះ​ដោយ​សារ​ស្លុង់អារម្មណ៍ជាមួយកីឡាករពេក​ក៏​ភ្លេច​ខ្លួន​ តោះ!​ ទស្សនា​ទាំង​អស់​គ្នា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់