• 2020-11-10 01:40:35
  • បាល់ទាត់

កំពុង​លេង​ល្អ​ផង ពេល​នេះ Fati ត្រូវ​សម្រាក​មិនបាន​លេង​៤​ខែ

  • 2020-11-10 01:40:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Barcelona កីឡាករ Ansu Fati ត្រូវ​សម្រាក​រយៈពេល​៤​ខែ បន្ទាប់​ពី​ធ្វើ​ការ​វះកាត់​ជង្គង់​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

កីឡាករ​វ័យ​១៨​ឆ្នាំ​បាន​ធ្វើ​ការ​វះ​កាត់ ក្រោយ​មាន​បញ្ហា​របួស​ខាង​ក្នុង​ជង្គង់​ឆ្វេង ពេល​លេង​ទល់​នឹង Real Betis។ ក្នុង​ការ​ប្រកួត​ដែល Barca បាន​យក​ឈ្នះ Betis ៥-២ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Fati ត្រូវ​ប្ដូរ​ចេញ​នៅ​វគ្គ​ទី​មួយ​ដោយ​សារ​របួស​នេះ​ឯង។

Fati បាន​លេង​១០​ប្រកួត​ឲ្យ Barcelona នៅ​រដូវ​កាល​​នេះ រក​បាន​៥​គ្រាប់​និង​បញ្ជូន​ឲ្យ​​គេ​ទាត់​ចូល​​២​គ្រាប់។ គេ​ក៏​បាន​បំបែក​កំណត់ត្រា​រយៈពេល​៩៥​ឆ្នាំ​​ក្នុង​ជម្រើស​ជាតិ​ ក្លាយ​ជា​កីឡាករ​អេស្ប៉ាញ​​វ័យ​ក្មេង​ជាង​គេ​អាច​ទាត់​បញ្ចូល​​ត្រឹម​អាយុ​១៧​ឆ្នាំ​និង​៣១១​ថ្ងៃ​ កាល​លេង​ជាមួយ​អ៊ុយក្រែន ក្នុង​ខែ​កញ្ញា​កន្លង​ទៅ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់