• 2020-11-02 13:28:30
  • បាល់ទាត់

Zlatan អាច​នឹង​ត្រលប់​ មក​លេង​ជម្រើស​ជាតិ​វិញ​?

  • 2020-11-02 13:28:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​ Zlatan Ibrahimovic បាន​ឲ្យ​តម្រុយ​ថា​ ខ្លួននឹង​អាច​​ត្រលប់​ទៅ​ចូល​រួម​លេង​ជម្រើស​ជាតិ​វិញ​នៅ​ឆ្នាំ​នេះ​។

កីឡាករ​ខាង​លើ​បាន​ ​បង្ហោះ​រូប​ពាក់​អាវ​ជម្រើស​ជាតិ​​ស៊ុយអែត​ និង​បាន​សរសេរ​សារ​ពី​លើ​ហ្នឹង​ថា​ ខាន​ជួប​គ្នា​យូរ​ហើយ​ នៅ​ក្នុង​បណ្ដាញ​ Twitter របស់​គេ​ផ្ទាល់​ក្នុង​ថ្ងៃ​នេះ​។

បន្ទាប់​ពី​ Zlatanបាន​បង្ហោះ​រូប​ និង​សារ​ខាង​លើ​នេះ​ មាន​សារព័ត៌មាន​ជា​ច្រើន​ បាន​ចុះ​ផ្សាយ​ថា​ គេ​​នឹង​ត្រលប់​មក​ចូល​រួម​ជម្រើស​ជាតិ​វិញ​ក្នុង​ឆ្នាំ​នេះ​។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ធ្លាប់​ចូល​រួម​លេង​ជម្រើស​ជាតិ​ចាប់​ពី​ឆ្នាំ​២០០១​ រហូត​ដល់​ឆ្នាំ​២០១៦ ដោយ​ចូល​រួម​លេង​បាន​ ១១៦ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៦២​គ្រាប់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Zlatan មួយ​រយៈចុង​ក្រោយ​នេះ​ ត្រូវ​បាន​គេ​កត់សំគាល់​ថា​ បាន​ឡើង​ទម្រង់លេង​ច្រើន​ ដោយ​គិត​មក​ទល់​ពេល​នេះ​ កីឡាករ​រូប​នេះ​កំពុង​ឈរ​ជា​ជើង​ឯក ជាអ្នក​រក​គ្រាប់​បាល់បាន​ច្រើន​បំផុត​ ក្នុង​ Serie A រដូវកាល​ឆ្នាំ២០២០/២១នេះ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់