- 2020-10-30 09:34:20
- ប្រដាល់
លន បញ្ញា និយាយអ្វីខ្លះប៉ះ យ៉េន ឌីណា ស្អែកព្រឹកនេះនៅ CNC
- 2020-10-30 09:34:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លន បញ្ញា និយាយអ្វីខ្លះប៉ះ យ៉េន ឌីណា ស្អែកព្រឹកនេះនៅ CNC
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរដើមកំណើតមកពីខេត្តព្រៃវែង លន បញ្ញា ថារីករាយដែលបានប៉ះជើងខ្លាំង និងជាអ្នកប្រដាល់វ៉ៃក្បាច់ពូកែយកពិន្ទុ យ៉ាងណាខ្លួននឹងខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាពស្អែកនេះនៅលើសង្វៀន CNC។ (រូបភាពក្របខាងក្រៅរបស់ Sport Zone)
លន បញ្ញា បានឲ្យដឹងថា ការប៉ះជាមួយកីឡាករដែលខ្លាំងគឺមានផលល្អសម្រាប់ខ្លួនដែរ ដូចជាមានកេរ្តិ៍ឈ្មោះល្បីទៅតាមហ្នឹង មួយវិញទៀតអាចចេះនូវក្បាច់ល្អៗដែលដៃគូបានបញ្ចេញមកពេលប្រកួតជាមួយគ្នា។
ការប៉ះជាមួយ យ៉េន ឌីណា លើកទី១នេះ បញ្ញា ថាអាចជាការលំបាកមួយសម្រាប់ខ្លួនដែរ ព្រោះដៃគូម្នាក់នេះនរណាក៏ដឹងហើយថាជាកីឡាករល្អមួយរូប ពិសេសគឺពូកែវ៉ៃយកពិន្ទុតែម្ដង។ កូនសិស្សលោក ធន់ សុភា រូបនេះបានហ្វឹកហាត់ត្រៀមខ្លួនរួចហើយ នឹងប្ដេជ្ញាប្រឹងប្រកួតឲ្យអស់ពីសមត្ថភាពនាការប្រកួតស្អែកនេះ។
រំលឹកដែរថា លន បញ្ញា នឹងត្រូវប្រកួតជាមួយកីឡាករ យ៉េន ឌីណា នៅស្អែកម៉ោង៨ព្រឹកនេះឯសង្វៀន CNC៕