• 2020-10-30 00:00:00
  • ប្រដាល់

ក្នុង​នាម​ជា​សិស្ស​ច្បង​ ផល​ សោភ័ណ្ឌ​ ផ្ញើ​សារ​ជូនពរ​ ស្រីពៅ​ ពី​ចម្ងាយ​ឲ្យឈ្នះ​ល្ងាច​នេះ​

  • 2020-10-30 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​គុន​ខ្មែរ​ ផល​ សោភ័ណ្ឌ​ ក្នុង​នាម​ជា​សិស្ស​ច្បង​ក្នុង​ក្លឹប​តាឡីដំរីមានរិទ្ធ​ បាន​បង្ហោះ​សារ​ជូនពរ​ នៅ​ ស្រីពៅ​ ឲ្យ​ទទួល​បាន​ជ័យជម្នះ​មក​មាតុភូមិ​វិញ​នា​ការ​ប្រកួត​ល្ងាច​នេះ​លើ​សង្វៀន​ប្រដាល់​ ONE​ ដែល​កំពុង​ធ្វើនៅ​ សិង្ហបុរី។​

សាររបស់ ផល​ សោភ័ណ្ឌ

ការ​បង្ហោះ​លើក​ទឹកចិត្ត​ និង​ជា​ការ​ជូនពរ​របស់​ ផល​ សោភ័ណ្ធ​ នេះ​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ម្សិលមិញ​ ថ្ងៃ​ទី២៩​ ខែ​តុលា​ ឆ្នាំ​២០២០​ នៅ​លើ​ហ្វេសបុក​ផ្ទាល់​របស់​ខ្លួន។​ ក្រៅ​តែ​ពីការ​ជូនពរ​ឲ្យ​ឈ្នះ​ការ​ប្រកួត​នៅ​ល្ងាច​នេះ​ហើយ​ សោភ័ណ្ឌ​ ក៏​បង្ហើប​ថា​បើ​មាន​ឱកាស​ខ្លួន​ក៏​ចង់​ទៅ​លេង​សង្វៀន​ ONE​ នេះ​ដែរ។​

រំលឹក​ដែរ​ថា​ កីឡា​ការិនី​របស់​កម្ពុជា​ នៅ​ ស្រីពៅ​ នឹង​ត្រូវ​ប្រកួត​តទល់​ជា​មួយ​ជើង​ខ្លាំង​របស់​ប្រទេស​ឥណ្ឌា​ Ritu Phogat ​ល្ងាច​នេះ​ឯ​ប្រទេស​សិង្ហបុរី ​ដែល​ត្រូវ​និង​ម៉ោង​ ៧,៣០​នាទី​នៅ​កម្ពុជា។​ ស្រីពៅ​ នឹង​ប្រកួត​ក្នុង​គូ​ទី១​ នៃ​កម្មវិធី​តែ​ម្ដង៕​

រូបភាពលើផេក ONE

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់