• 2020-10-23 08:16:14
  • ប្រដាល់

សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ បើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ហើយ​នៅ​ RUPP​

  • 2020-10-23 08:16:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ ព្រឹកមិញ​នេះ​បាន​បើក​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ របស់​ខ្លួន​ហើយ​នៅ​ឯ​សាល​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)។​

េូបភាពលើផេល Cambodia SEA GAMES 2023

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ជា​គណៈអធិបតី​ និង​តំណាង​ឲ្យ​ NOCC​ បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​កីឡា​ការ៉ាតេ​ គឺ​មាន​ស្មារតី​ខ្ពស់​ និង​មាន​ការ​ខិតខំ​ក្នុង​ការ​ពង្រឹង​ខ្លួន​ក៏​ដូច​ជា​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ ដើម្បី​ជា​ការ​តៀម​ខ្លួន​ទៅប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ឆ្នាំ​២០២៣។​

េូបភាពលើផេល Cambodia SEA GAMES 2023

ដើម្បី​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​សហព័ន្ធ​បាន​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​ឡើង​ មួយ​វិញ​ទៀតនេះ​ជា​ការ​សន្សំបទ​ពិសោធ​នានាក៏​ដូច​ជា​ស្វែងរក​នូវ​ធនធាន​ល្អៗផង​ដែរ។​ នៅ​ឆ្នាំ​ ២០២១​ ខាង​មុខ​នេះ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​អនុញ្ញាត​ឲ្យ​សហព័ន្ធ​រៀបចំ​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ផង​ដែរ​ ក្នុង​ន័យ​ជំរុញ​ឲ្យ​ម្នាក់ៗ​ត្រៀម​ខ្លួន​បាន​ល្អ​ក្នុង​ការ​យក​ជ័យជម្នះ​មុន​ការ​ប្រកួត​ធំៗ​ដូច​ជា​ស៊ីហ្គេមជា​ដើម។​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ នេះ​ចាប់​ពី​ថ្ងៃ​ទី២២ ​ដល់​ ២៥​ ខែ​តុលា​ ចំណែក​ចំនួន​ក្លឹប​ សមាគម​ រាជធានី​ខេត្ត​ចូលរួម​សរុប​ ២៣​ និង​ត្រូវ​ជា​២៣៦នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់