- 2020-10-23 00:00:00
- ប្រដាល់
ឃីម បូរ៉ា ទោះឈ្នះ ធន់ មករា ៣ដងរួចហើយក្ដីក៏មិនហ៊ានមើលស្រាលសមត្ថភាពដែរ
- 2020-10-23 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃីម បូរ៉ា ទោះឈ្នះ ធន់ មករា ៣ដងរួចហើយក្ដីក៏មិនហ៊ានមើលស្រាលសមត្ថភាពដែរ
ចន្លោះមិនឃើញ
ជើងខ្លាំងមកពីជាយដែន ឃីម បូរ៉ា ថាទោះធ្លាប់ឈ្នះលើ ធន់ មករា រហូត៣ដង មានទាំងសន្លប់ក៏ដោយប៉ុន្តែមិនហ៊ានមើលស្រាលសមត្ថភាពនោះទេ ជាពិសេសប៉ះគ្នាថ្ងៃសៅរ៍វគ្គសំខាន់នេះ។
ឃីម បូរ៉ា បានឲ្យដឹងថា សម្រាប់ការប្រកួតថ្ងៃសៅរ៍នេះសង្ឃឹមត្រឹម ៥០% សិន ព្រោះវគ្គសំខាន់នេះម្នាក់ៗសុទ្ធតែចង់ឈ្នះ។ មិនថាខ្លួនឯងផ្ទាល់ ឬ មករា នោះទេគឺសុទ្ធតែហ្វឹកហាត់ដូចគ្នា ហេតុនេះសមត្ថភាពក៏ប្រែប្រួល និងរីកចម្រើនតាមហ្នឹងដែរ។
ការប្រកួតនេះ បូរ៉ា ថារឿងបារម្ភចេះតែបារម្ភហើយ ព្រោះសិស្សគុនមកពីក្រសួងការពារជាតិខាងលើនេះល្អគ្រប់ក្បាច់ អាចវ៉ៃបានគ្រប់ក្បាច់ ខណៈស្នៀតមួយៗក៏ធ្ងន់ថែមទៀត។ យ៉ាងណាប្អូនប្រុសរបស់ ឃីម ឌីម៉ា ខាងលើនេះមានតែខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព ព្រោះជាវគ្គសំខាន់ និងឈានទៅរកខ្សែក្រវាត់ផង។
បញ្ជាក់ដែរថា ឃីម បូរ៉ា ធ្លាប់ឈ្នះ ធន់ មករា ឬ តាញ់ មករា នេះ៣ដងរួចមកហើយ ១ដងវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ ២ដងមិត្តភាព។ ថ្ងៃសៅរ៍នេះអ្នកទាំងពីរនាក់នឹងត្រូវប៉ះគ្នាជាថ្មី វគ្គចាញ់ធ្លាក់ឆ្ពោះទៅផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ជើងឯកប៉ះគ្នាវេលាម៉ោង៦ល្ងាចតទៅ៕