• 2020-10-22 07:34:16
  • ប្រដាល់

ខេង​ សុងហួ អាណិត​ ទូច​ រាជសីហ៍​ ពេក​ជូន​ទូរស័ព្ទ​ ១គ្រឿង​ និង​កៀរគរ​ប្រមូល​ថវិកា​ជួយ​បាន​២៦​ម៉ឺន​រៀល​

  • 2020-10-22 07:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ហាង​ គុន​ខ្មែរ​លក់​ទូរស័ព្ទ​ទំនើប​ ដែល​ល្បី​ជួយ​អ្នក​ប្រដាល់​ជា​បន្តបន្ទាប់​ ខេង​ សុងហួ​ បាន​ជូន​ទូរស័ព្ទ​ដៃ​ ១គ្រឿង​ និង​ចេញ​មុខ​ប្រមូល​ថវិកា​បាន​មួយ​ចំនួន​ដើម្បី​ជួយ​កីឡាករ​ ទូច​ រាជសីហ៍ ក្រោយ​មើល​ពី​ភាព​ក្រ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ខ្វះ​មុខ​ខ្វះ​ក្រោយ​ថ្មីៗ​នេះ។​

រូបភាពលើហ្វេសបុក លោក ខេង​ សុងហួ

បើ​តាម​ការ​បង្ហោះ​នៅ​លើ​ហេ្វសបុក​ផ្ទាល់​ខ្លួន​របស់​លោក​ ខេង​ សុងហួ​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ គឺ​បាន​ប្រកាស​រក​ជំនួយ​ពី​សប្បុរស​ជន​ដែល​ចង់​ជួយ​កីឡាករ​ ទូច​ រាជសីហ៍​ តាម​រយៈ​លោក។​ នៅ​ព្រឹក​មិញ​នេះ​ដែរ​គេ​ឃើញ​លោក​បាន​បង្ហោះ​រូប​ភាព​ផ្ដល់​ជូន​ទូរស័ព្ទ​១គ្រឿង​ រួម​និង​ថវិកា​ចំនួន​២៦​ម៉ឺន​ដែល​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​នានា​តាម​រយៈ​លោក។​

នេះ​មិនមែន​ជា​សកម្មភាព​លើក​ទី១​ សម្រាប់​លោក​ ខេង​ សុងហួ​ ទេ​ដែល​បាន​ជួយ​អ្នក​ប្រដាល់​គុន​ខ្មែរ​នោះ។​ មាន​កីឡាករ​រង​របួស​ និង​ទទួល​បាន​បាន​ខ្សែក្រវាត់​ ឬ​ពាន​រង្វាន់​ជា​ច្រើន​រូប​ដែល​ធ្លាប់​បាន​វត្ថុ​អនុស្សាវរីយ​ជា​ការ​លើក​ទឹកចិត្ត​ទៅ​ដល់​ពួកគេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់