
- ព្រហស្បតិ៍, 22 តុលា 2020 02:29
- ប្រដាល់
ស៊ន អេលីត៖ ប៊ុន សុធា ប៉ះ អេលីត ចំរើន ប្រហែលមិនចប់៥ទឹកទេព្រោះ...
- ព្រហស្បតិ៍, 22 តុលា 2020 02:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ន អេលីត៖ ប៊ុន សុធា ប៉ះ អេលីត ចំរើន ប្រហែលមិនចប់៥ទឹកទេព្រោះ...
ចន្លោះមិនឃើញ
គ្រូប្រដាល់កំពុងល្បីឈ្មោះ ស៊ន អេលីត ថាការប្រកួតដណ្ដើមប្រាក់លាន និងជាការប្រកួតសងសឹករវាង អេលីត ចំរើន និង ប៊ុន សុធា នេះប្រហែលមិនចប់៥ទឹកទេ ព្រោះសិស្សរបស់ខ្លួនមានប្រៀបជាងត្រង់ទម្ងន់។
លោក ស៊ន អេលីត បានឲ្យដឹងថា សម្រាប់ការប្រកួតដែលអ្នកទាំងអស់គ្នាចង់មើលការសងសឹករវាង អេលីត ចំរើន និង ប៊ុន សុធា លើកនេះខ្លួនសង្ឃឹមរហូតដល់ ៨០% លើសិស្សរបស់ខ្លួនថាទទួលបានជ័យជម្នះ។
គ្រូប្រដាល់ខាងលើដាក់ក្ដីសង្ឃឹមខ្ពស់បែបនេះ គឺផ្អែកលើហេតុផល ទី១ អេលីត ចំរើន ធ្ងន់ជាង ទម្ងន់ពី៦១ ទម្លាក់មកត្រឹម៥៧-៥៨គីឡូក្រាម ខណៈ ប៊ុន សុធា ត្រឹម ៥៦ជាងប៉ុណ្ណោះ ដូច្នេះអាវុធសិស្សរបស់ខ្លួនអាចធ្ងន់ជាង។ ទី២ ការហ្វឹកហាត់ ចំរើន ហ្វឹកហាត់បានពេញ និងត្រៀមខ្លួនបានល្អថែមទៀតផង។
រំលឹកដែរថា កីឡាករ ប៊ុន សុធា ធ្លាប់ចាញ់ អេលីត ចំរើន ១ដងនៅវគ្គពាក់កណ្ដាលផ្ដាច់ខ្សែក្រវាត់មាស នៅសង្វៀន PNN ខណៈការចាញ់នោះធ្វើឲ្យរូបគេមិនអស់ចិត្តទាល់តែសោះ ហើយទន្ទឹងរង់ចាំជួបសងសឹកជាថ្មី។ សប្ដាហ៍នេះអ្នកទាំងពីរជួបគ្នាជាថ្មីទៀតហើយនៅថ្ងៃសៅរ៍ ទី២៤ តុលា ២០២០ វេលាម៉ោង ២រសៀល លើសង្វៀន CNC ដណ្ដើមប្រាក់លាន៕