- 2020-10-16 01:26:24
- បាល់ទាត់
ភ្ញាក់ផ្អើល Real Madrid ធ្លាប់ដាក់តម្លៃកប់ក្ដោងទិញ Messi ដែរតើ
- 2020-10-16 01:26:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល Real Madrid ធ្លាប់ដាក់តម្លៃកប់ក្ដោងទិញ Messi ដែរតើ
ចន្លោះមិនឃើញ
វាពិតជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដែលក្រុម Real Madrid ធ្លាប់ព្យាយាមតាមទិញខ្សែប្រយុទ្ធ Lionel Messi ពីក្រុម FC Barcelona កាលពីឆ្នាំ២០១៣កន្លងទៅ។
កាលពីឆ្នាំ២០១៣នោះ លោក Florentino Perez ត្រូវបានគេដឹងថាព្យាយាមទាក់ទងយក Messi មែនទែន ដើម្បីមកលេងឱ្យក្រុម Real Madrid ។ នៅគ្រានោះ ក្រុមអធិរាជស បានផ្ដល់តម្លៃដល់ទៅ២៥០លានផោនឯណោះក្នុងការទិញយកីឡាករអាហ្សង់ទីន មកលេងជាមួយ Ronaldo ។ តែគួរឱ្យសោកស្ដាយក្រុម FC Barcelona បានច្រានចោលសំណើនោះ និងបញ្ជាក់ច្បាស់ថាមិនលក់ខ្សែប្រយុទ្ធរបស់ខ្លួននោះទេ។
ដោយឡែកសាមីខ្លួន Messi វិញ នៅឆ្នាំនោះក៏បានបញ្ជាក់ទៅកាន់ក្រុមការងារដែលមកចរចានោះដែរថា សូមកុំចំណាយពេលរបស់អ្នកឥតប្រយោជន៍អី រូបគេមិនចាកចេញពី Camp Nou ទៅកាន់ក្រុម Real Madrid នោះឡើយ៕