- 2020-10-13 14:00:22
- បាល់ទាត់
ប្រភពជិតស្និទ្ធថា Thomas បដិសេធក្លឹបធំៗពីរ ដោយរង់ចាំការទិញពី Arsenal
- 2020-10-13 14:00:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភពជិតស្និទ្ធថា Thomas បដិសេធក្លឹបធំៗពីរ ដោយរង់ចាំការទិញពី Arsenal
ចន្លោះមិនឃើញ
លោក Jacob Partey បាននិយាយកាលពីពេលថ្មីៗនេះថាកូនរបស់លោកគឺ ខ្សែបម្រើ Thomas Partey បានបដិសេធនឹងក្លឹបធំៗពីរដូចជាក្លឹប Chelsea និងក្លឹប Juventus ក្នុងកំឡុងពេលរដូវកាលទិញដូរកីឡាករឆ្នាំនេះ ដោយរង់ចាំការទិញយកពី Arsenal។
លោក Jacob បាននិយាយថា៖" កាលពីពេលកន្លងទៅហ្នឹងមានក្លឹបជាច្រើនចង់បាន Thomas ណាស់ ដែលមានដូចជាក្លឹប Chelsea និងក្លឹប Juventus ជាដើម។ ចាប់ពីហ្នឹងមក គ្រួសាររបស់ខ្ញុំគិតតែជប់លៀងទេ"។
លោកបានបន្តថា៖" តែយ៉ាងគេបដិសេធក្លឹបទាំងនោះ ដោយរង់ចាំក្លឹបធំជាងនេះទៀត ព្រោះគេចង់លេងនៅក្នុង UEFA Champions League ណាស់"។
គួរបញ្ជាក់ផងដែរថា Thomas Partey បានមកលេងនៅ Arsenal ក្នុងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅតម្លៃខ្លួនជាង ៥៨លានដុល្លារ ដោយនឹងបញ្ចប់កុងត្រាទៅវិញនៅឆ្នាំ ២០២៥ខាងមុខឯណោះ៕