• 2020-10-13 08:50:44
  • ប្រដាល់

ពេជ្រ ​ប៊ុនសិទ្ធ​ ឥលូវ​គេ​ល្អ​ណាស់​ឆក​់យក​៣ពិន្ទុ​ពី​ ខេម​ ចាន់​ នៅ​ PNN​

  • 2020-10-13 08:50:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​គុន​លោក​ ពេជ្រ​ សុផាន់​ កីឡាករ​ ពេជ្រ​ ប៊ុនសិទ្ធ​ ទទួល​បាន​៣ពិន្ទុ​ថ្ងៃ​បើក​ឆាក​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ខ​ បន្ទាប់​ពី​យក​ឈ្នះ​លើ​ជើង​ខ្លាំង​ ខេម​ ចាន់​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១១​ ខែ​តុលា​ ឆ្នាំ​២០២០​ នេះ។​

ប៊ុនសិទ្ធ(ក្រហម) រូបភាពផ្ដល់ជូន

ដូច​ទៅ​ហ្នឹង​អ្នក​គាំទ្រ​ ឬ​អ្នក​តាមដាន​គុន​ខ្មែរ​ដឹង​ហើយ​ថា​ ពេជ្រ​ ប៊ុនសិទ្ធ​ ជា​កីឡាករ​កំពុង​ឡើង​កូដ​ខ្លាំង​ ជា​ពិសេស​ការ​ប្រកួត​មិត្តភាព​ជាតិ​ និង​ជាតិ​ ក៏​ដូច​ជា​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​ជា​ដើម​ឈ្នះ​ស្ទើរ​គ្រប់​ពេល។​ ដក​តែ​ រិន​ ដេវីត​ ចេញ​ ប៊ុនសិទ្ធ​ ឈ្នះ​សឹង​តែ​ទាំង​អស់​ទៅ​ហើយ​លើ​ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម​នេះ។​

យិប​ ឌុប​(ខៀវ) រូបភាពផ្ដល់ជូន

បើក​ឆាក​សន្សំ​ពិន្ទុ​ពូល​ ខ​ សប្ដាហ៍​មុន​នេះ​កូន​សិស្ស​លោក​ ពេជ្រ ​សុផាន់​ ខាង​លើ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​យក​ឈ្នះ​ ខេម​ ចាន់​ ជា​ថ្មី​ទៀត​ទទួល​បាន​៣ពិន្ទុ។​ ប៊ុនសិទ្ធ​ ហាក់​ចូល​មិន​សូវ​ចុះ​ជា​មួយ​ ខេម​ ចាន់​ នៅ​ទឹក​១​ ទឹក​២​ ប៉ុន្តែ​ទឹក​បន្តបន្ទាប់​ទៀត​ធ្វើ​បាន​ល្អ​ ដើរ​ចូល​វ៉ៃ​បាន​ច្រើន​លើ​ដៃគូ​រហូត​ឈ្នះ​ពិន្ទុ​ដាច់​ ៥-០​ ពី​ចៅក្រម​ទៀត​ផង។​

សរុប​ពិន្ទុ​ទាំង​ពីរ​ពូល ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ PNN​ ទម្ងន់​៥៤គីឡូក្រាម​រួម​មាន៖​

ពូល​ ក

រិន​ ដេវីត​ បាន​ ៣ពិន្ទុ​

ឃួន​ ឡាំងកូស៊ីន​ បាន​៣ពិន្ទុ​(ដៃគូធ្វើទម្ងន់មិនបាន)

សឺន​ ថៃសាន​ បាន០​ពិន្ទុ​

ធន់​ អៀងឡៃ​ បាន០​ពិន្ទុ(ធ្វើ​ទម្ងន់​មិន​បាន) ​

ពូល​ ខ​

ពេជ្រ ​ប៊ុនសិទ្ធ​ បាន​៣ពិន្ទុ​

យិប​ ឌុប​ បាន​៣ពិន្ទុ​

ខេម​ ចាន់​ បាន​០ពិន្ទុ​

ម៉ន​ ភារម្យ​ បាន០​ពិន្ទុ

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់