• 2020-10-13 04:26:41
  • ប្រដាល់

នៅ​ ស្រីពៅ​ បាន​ឱកាស​ឡើង​សង្វៀន​ ONE​ ជា​ថ្មី​ទៀត​ហើយ​ចុង​ខែ​នេះ​

  • 2020-10-13 04:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ដើម​កំណើត​ប្រដាល់​សកលកម្ពុជា​ នៅ​ ស្រីពៅ​ បាន​ឱកាស​បង្ហាញ​ខ្លួន​លើ​សង្វៀន​លំដាប់​ពិភពលោក​ ONE Championship​ ជា​ថ្មី​ទៀត​ហើយ​នៅ​ថ្ងៃ​ទី៣០​ ខែ​តុលា​ ឆ្នាំ​២០២០​ នេះ​នៅ​ប្រទេស​ សិង្ហបុរី។​

រូបភាពលើវេបសាយ ONE

នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់​ ONE​ បាន​លើក​ឡើង​ថា​ កីឡា​ការិនី​របស់​កម្ពុជា​ នៅ​ ស្រីពៅ​ នឹង​តតាំង​ជា​មួយ​ជើង​ខ្លាំង​របស់​ប្រទេស​ឥណ្ឌា​  Ritu Phogat នា​ថ្ងៃ​ទី៣០​ ខែ​តុលា​ ឆ្នាំ​២០២០​ ដើម្បី​ស្វែង​រក​ជ័យជម្នះ​របស់​ខ្លួន​ជា​លើក​ទី២។​

ស្រីពៅ ប្រកួតនៅ ONE​ លើក​ទី១

សិស្ស​គុន​មក​ពី​ក្លឹប​តាឡី​ដំរីមានរិទ្ធ​ខាង​លើ​នេះ​ នឹង​ក្លាយ​ជា​កីឡា​ការិនី​ទី១​ ដែល​អាច​ចេញ​ទៅ​ប្រកួត​លើ​សង្វៀន​ ONE​ អំឡុង​ផ្ទុះ​ជំងឺ​ COVID​ នេះ​ ព្រោះ​មិន​មាន​កីឡាករ​ កីឡា​ការិនី​រូប​ណា​បាន​ហោះ​ចេញ​ពី​ខ្មែរ​ទៅ​ប្រកួត​នៅ​សង្វៀន​ក្រៅ​ស្រុក​ឡើយ។​ នេះ​ក៏​ជា​សញ្ញាណ​ល្អ​មួយ​សម្រាប់​កីឡាករ​ផ្សេងៗ​ទៀត​ដែល​មាន​បំណង​ចង់​ចេញ​ទៅ​ប្រកួត​នៅ​កម្មវិធី​ប្រដាល់​ឯ​ក្រៅ​ប្រទេស​ផង​ដែរ។​

កីឡា​ការិនី​ នៅ ស្រីពៅ

ស្រីពៅ​ ធ្លាប់​ឡើង​សង្វៀន​ ONE​ បាន​២ដង​ ក្នុង​នោះ​លើក​ទី១​ ឈ្នះ​កីឡា​ការិនី​ថៃ​ Rika Ishige​ និង​លើក​ទី២​ ចាញ់​ពិន្ទុ​កីឡា​ការិនី​ឥណ្ឌូណេស៊ី​ Priscilla Hertati Lumban។​ ចំណែក​លើក​ទី៣​ ប៉ះ​កីឡា​ការិនី​ឥណ្ឌា​ Ritu Phogat​ នៅ​ថ្ងៃ​ទី៣០​ តុលា​ ២០២០​ នេះ​ចាំ​ នៅ​ ស្រីពៅ​ របស់​កម្ពុជា​អាច​រក​ជ័យជម្នះ​១ដង​ទៀត​បាន​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់