• 2020-10-05 09:10:34
  • ប្រដាល់

បើក​ឆាកប្រកួត​ដំបូង​ រិន​ ដេវីត​ បាន​៣ពិន្ទុ​ម្សិលមិញ​នៅ​ PNN​

  • 2020-10-05 09:10:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​វ័យ​ក្មេង​ រិន​ ដេវីត​ និង​កីឡាករ​មុខតាន់​ អន់​ អៀងឡៃ​ ទទួល​បាន​៣ពិន្ទុ​ដូច​គ្នា​ម្សិលមិញ​នេះ​ នា​ថ្ងៃ​បើក​ឆាក​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​កម្មវិធី​ខ្សែក្រវាត់​ទម្ងន់​៥៤​គីឡូក្រាម​របស់​ PNN។​

រូបភាពផ្ដល់ជូន

គូ​ទី១​ ​រវាង​ រិន ដេវីត​ និង​ សឺន​ ថៃសាន​ នេះ​គឺ​ពិត​ជា​ជក់ចិត្ត​មែន​ ពោល​វ៉ៃ​គ្នា​មិន​ឲ្យ​សល់​នាទី​នោះ​ទេ​ខណៈ​មាន​ការ​ឌឺដង​គ្នា​ខ្លាំង​ពី​មួយ​ទឹក​ទៅ​មួយ​។​ ដេវីត​ មាន​ប្រៀប​ជាង​ សឺន​ ថៃសាន​ ត្រង់​ខ្ពស់​ វែង​ជាង​ ដូច្នេះ​ធាក់​ ទាត់​ និង​ចាប់ចាក់​ជង្គង់​បាន​ល្អ​ទទួល​បាន​ផល​ច្រើន។​ សម្រាប់​គូ​នេះ​ចៅក្រម​សម្រេច​ឲ្យ​ ដេវីត​ ឈ្នះ​ ៥-០​ ។​

រូបភាពផ្ដល់ជូន

គូ​សន្សំ​ពិន្ទុ​ទី២​ ធន់​ អៀងឡៃ​ និង​ ឃួន​ ឡាំងកូស៊ីន​ ធ្វើ​ដំណើរ​មិន​ចប់​ទឹក​៥​ឡើយ​ពោល​អាជ្ញាកណ្ដាលបញ្ចប់នៅ​ទឹក​ទី៣។​ អ្នក​លេង​គុន​ខ្មែរ​ទាំង​ពីរ​នាក់​នេះ​ក៏​វ៉ៃ​សង​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ល្អ​ដែរ​ ដោយ​សារ​តែ​ជង្គង់​បោះ​របស់​ អេឡៃ​ ធ្ងន់​ល្អ​ ពោះ​ចូល​ពោះ​ទឹក​របស់​ ឡាំងកូស៊ីន​ ធ្វើ​ឲ្យ​ចុក​ និង​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ជា​បន្ត​បន្ទាប់​រហូត​សម្រេច​បញ្ចប់​ការ​ប្រកួត​ត្រឹម​ទឹក​៣​នេះ​ទៅ។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ក​ សប្ដាហ៍​ទី១​ ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​៥៤​គីឡូក្រាម​របស់​សង្វៀន​ PNN​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៤​ ខែ​តុលា​ ឆ្នាំ​២០២០​ នេះ​ រិន​ ដេវីត​ ឈ្នះ​ សឺន​ ថៃសាន​ ដោយ​ពិន្ទុ​ (៣ពិន្ទុ)​ ធន់​ អេឡៃ​ ឈ្នះ​ ឃួន​ ឡាំងកូស៊ីន​ ទឹក​៣​ (៣ពិន្ទុ)៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់