- 2020-10-01 09:08:09
- ប្រដាល់
ឡុង សុភី៖ ខ្ញុំមិនសូវចូលចិត្តញ៉ាំប៊ីយ៉ែទើបទម្ងន់ខ្ញុំមិនសូវប្រែប្រួល
- 2020-10-01 09:08:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡុង សុភី៖ ខ្ញុំមិនសូវចូលចិត្តញ៉ាំប៊ីយ៉ែទើបទម្ងន់ខ្ញុំមិនសូវប្រែប្រួល
ចន្លោះមិនឃើញ
អ្នកទស្សនាប្រដាល់ប្រហែលមិនចាប់អារម្មណ៍រឿងទម្ងន់ ឬមាឌរបស់ ឡុង សុភី ប៉ុន្តែបើគិតទៅកីឡាករវ៉ៃជំនាន់ជាមួយអ្នកប្រដាល់រូបនេះភាគច្រើនឡើងទម្ងន់ ដោះក្បាលពោះស្ទើរអស់ទៅហើយនាពេលបច្ចុប្បន្ន។
ឡុង សុភី បានឲ្យដឹងថា ចំពោះរឿងទម្ងន់នេះវិញរូបគេពិតជាថែទាំបានល្អ និងបានគិតគូពីសុខភាពខ្លួនឯងមែនទែន ពោលមិនបណ្ដោយរឿងហូបចុកផ្ដេសផ្ដាសជាពិសេសការញុំស្រាបៀនេះតែម្ដង។ កីឡាករចាស់វស្សារូបនេះបន្ថែមទៀតថា រៀងរាល់ថ្ងៃនេះមិនថាតិច ឬច្រើនតែងតែហ្វឹកហាត់ជានិច្ច ខណៈពេលមានការងារចុះខេត្តក៏នៅតែឆ្លៀតរត់ ឬហាត់ប្រាណឲ្យបានបែកញើសផងដែរ។
អ្នកប្រដាល់ដើមកំណើតមកពីខេត្តបាត់ដំបងខាងលើលើកឡើងទៀតថា ក្រៅតែពីហាត់ប្រាណហើយនោះ ខ្លួនក៏មិនសូវចំណូលរឿងផឹកស៊ី តែម្ដងដូច្នេះហើយទើបទម្ងន់របស់ខ្លួនហាក់មិនប្រែប្រួល។ សុភី ថាការញុំអាហារពេលល្ងាចច្រើន ឬញុំស្រាបៀពេលល្ងាចនេះ គឺធ្វើឲ្យទម្ងន់ឡើងលឿនណាស់ព្រោះញុំហើយរាងកាយមិនបានធ្វើសកម្មភាព ឬបញ្ចេញថាមពលវិញ។
រំលឹកដែរថា កីឡាករ ឡុង សុភី ជាកីឡាករចាស់វស្សាចូលប្រឡូកក្នុងវិស័យប្រដាល់អស់រយៈពេល១៦ឆ្នាំមកហើយ។ បច្ចុប្បន្ននេះ សុភី វ៉ៃក្នុងប្រភេទទម្ងន់ ៦៧-៦៩គីឡូក្រាម។ កីឡាកររូបនេះថាមែនទែនទៅអាចលេងត្រឹមទម្ងន់ ៦៥គីឡូក្រាមក៏បានដែរ ព្រោះទម្ងន់ពិតប្រាកដចន្លោះត្រឹមនេះទេ ប៉ុន្តែនៅពេលហ្វឹកហាត់ទើបទម្ងន់ឡើងដល់ ៦៧៕