- 2020-10-01 08:06:21
- ប្រដាល់
នរណាជាម្ចាស់ខ្សែក្រវាត់ទម្ងន់៥៤គីឡូក្រាមរបស់ PNN ខណៈបេក្ខភាពប្រជុំជើងខ្លាំងទម្ងន់នេះ
- 2020-10-01 08:06:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាជាម្ចាស់ខ្សែក្រវាត់ទម្ងន់៥៤គីឡូក្រាមរបស់ PNN ខណៈបេក្ខភាពប្រជុំជើងខ្លាំងទម្ងន់នេះ
ចន្លោះមិនឃើញ
សង្វៀនប្រដាល់ PNN ប្រកាសបើកការប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់៥៤គីឡូក្រាមព្រឹកមិញនេះដែលមានប្រាក់រង្វាន់សម្រាប់ជើងឯកនោះបានរហូតដល់ ៣០លានរៀល។ តើនរណាជាម្ចាស់ខ្សែក្រវាត់នេះក្នុងចំណោមជើងខ្លាំងលេចធ្លោទាំង ៨រូប រិន ដេវីត ឃួន ឡាំកូស៊ីន ធន់ អៀងឡៃ ស៊ឺន ថៃសាន់ ពេជ្រ ប៊ុនសិទ្ធ ខេម ចាន់ ម៉ន ភារម្យ យីប ឌុក។
លោក ស្រឺ ស្រេង អ្នកគ្រប់គ្រងកម្មវិធីកីឡារបស់ PNN បានឲ្យដឹងថា កម្មវិធីប្រកួតដណ្ដើមខ្សែក្រវាត់រដូវកាលទី៣ នេះអាចថាជាប្រវត្តិសាស្ត្រផងដែរ ព្រោះជាទូទៅគេផ្ដោតលើប្រភេទទម្ងន់ធ្ងន់ ចាប់ពី ៥៧ ៦០ ឬ ៦៣,៥ ឡើងទៅប៉ុណ្ណោះ។
អ្នកគ្រប់គ្រងផ្នែកកីឡាខាងលើនេះបន្តលើកឡើងទៀតថា ដោយមានការពេញចិត្តពីអ្នកគាំទ្រជាច្រើនចង់ឲ្យរៀបចំលើប្រភេទទម្ងន់៥៤គីឡូក្រាមនេះ រួមនិងការសម្លឹងឃើញពីសមត្ថភាពក៏ដូចជាទឹកចិត្តពុះកញ្ជ្រោលចង់ល្បីពីសំណាក់កីឡាករទៀតនោះទើបខាងស្ថានីយ ខាងម្ចាស់ឧបត្ថម្ភសម្រេចបង្កើតខ្សែក្រវាត់ទម្ងន់នេះតែម្ដង។ លោកជឿជាក់យ៉ាងមុតមាំថារដូវកាលទី៣នេះនឹងនៅតែធ្វើឲ្យអ្នកគាំទ្រជក់ចិត្ត និងពេញចិត្តជាបន្តទៀត។
ជើងឯកខ្សែក្រវាត់ទម្ងន់៥៤គីឡូក្រាមនេះនឹងទទួលបានប្រាក់រង្វាន់ ៣០លានរៀល ចំណែកជើងឯករងទទួលបានប្រាក់រង្វាន់ ១០លានរៀល។ ការប្រកួតនេះបែងចែកជា២ពូល ហើយកីឡាករត្រូវប្រកួតសន្សំពិន្ទុអ្នកដែលជាប់លេខ ១-២ បានឡើងទៅវគ្គខ្វែងបន្តទៀត។ បើឆាកសប្ដាហ៍ទី១ ថ្ងៃអាទិត្យនេះ រិន ដេវីត ប៉ះ ស៊ឺន ថៃសាន ចំណែក ឃួន ឡាំងកូស៊ីន ប៉ះ ធន់ អេងឡៃ៕