- 2020-09-28 04:59:52
- ប្រដាល់
ជើងឯកប៉ះគ្នារដូវកាលទី២ ប្រជុំសុទ្ធតែជើងខ្លាំងត្រូវសងសឹកគ្នា ចំរើន បូរ៉ា សេរីវណ្ណថង
- 2020-09-28 04:59:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងឯកប៉ះគ្នារដូវកាលទី២ ប្រជុំសុទ្ធតែជើងខ្លាំងត្រូវសងសឹកគ្នា ចំរើន បូរ៉ា សេរីវណ្ណថង
ចន្លោះមិនឃើញ
សង្វៀន CNC កម្មវិធីប្រដាល់ «អ្នកតស៊ូគោជល់ជើងឯកប៉ះគ្នា» រដូវកាលទី២ នេះរឹតតែកក្រើកជាងមុនទៅទៀត ខណៈបេក្ខភាពសុទ្ធតែជើងខ្លាំងប្រចាំទម្ងន់ ៦០គីឡូក្រាម និងជាកីឡាករដែលត្រូវសងសឹកគ្នាផងដែរដូចជា អេលីត ចំរើន ឃីម បូរ៉ា ឈិត សេរីវណ្ណថង ធន់ មករា និងកីឡាករមួយចំនួនទៀត។
តំណាងខាងគោជល់បានឲ្យដឹងថា ដោយសារតែមានការគាំទ្រច្រើនលើសលប់ពីសំណាក់អ្នកស្រឡាញ់វិស័យប្រដាល់គុនខ្មែរចំពោះកម្មវិធី «អ្នកតស៊ូគោជល់ជើងឯកប៉ះគ្នា» នៅរដូវកាលមុនដូច្នេះហើយទើបរដូវការទី២នេះនាំមកនូវអ្វីដែលពិសេស និងរឹតតែអស្ចារ្យតាមរយៈកីឡាករខ្លាំងៗ បូកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់។
ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានក្រើនរំលឹកដល់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធក៏ដូចជា ចៅក្រម អាជ្ញាកណ្ដាល ឬគ្រូពេទ្យជាដើមសូមធ្វើការឲ្យអស់ពីសមត្ថភាព និងខំប្រឹងប្រែងបំពេញភារកិច្ចឲ្យបានល្អកុំមានភាពឆកល្វែងចំណុចណាមួយឲ្យសោះ។
រំលឹកដែរថា កម្មវិធីប្រដាល់ «អ្នកតស៊ូគោជល់ជើងឯកប៉ះគ្នា» នេះគឺចម្រាញ់យកជើងឯកក្រុមទី១ ទៅប៉ះជើងឯកក្រុមទី២ ដើម្បីដណ្ដើមខ្សែក្រវាត់១គ្រឿង អមដោយប្រាក់រង្វាន់ ២០លានរៀល(៥០០០ដុល្លារ)។ បេក្ខភាពក្រុមទី១ អេលីត ចំរើន ម៉ឺន មេឃា សោម វិឆ័យ និង ឡុង ជិន(ទើបរបួសថ្ងៃសៅរ៍ ទី២៦ កញ្ញា)។ ចំណែកក្រុមទី២ ឃីម បូរ៉ា ឈិត សេរីវណ្ណថង ធន់ មករា និង សេន កុសល។ ការប្រកួតនេះនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះនៅ CNC៕