• 2020-09-25 02:34:41
  • ប្រដាល់

មុន​ប៉ះ​គ្នា​ល្ងាច​នេះ​ ប៊ុន​ សុធា​ សរសើរ​ ម៉ន​ សាម៉េត​ ជា​កីឡាករ​វ៉ៃ​ឆ្លាត​

  • 2020-09-25 02:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ខេត្ត​កំពង់ចាម​ ប៊ុន​ សុធា​ សរសើរ​ថា​ ម៉ន​ សាម៉េត​ ជា​កីឡាករ​ជើង​ចាស់​ដែល​វ៉ៃ​ឆ្លាត​មួយ​រូប​ ប៉ុន្តែ​សម្រាប់​ជ័យជម្នះ​ដណ្ដើម​ប្រាក់​ ៨០​ម៉ឺន​រៀលល្ងាច​នេះ​ខ្លួន​នៅ​តែ​សង្ឃឹម​ឈ្នះ​ជា​ថ្មី​ទៀត។​

រូបភាព​លើហ្វេសបុក ប៊ុន សុធា

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ ប៊ុន​ សុធា​ ទៅ​កាន់​ផេក​ប្រដាល់​មួយ​ថា​ កីឡាករ​ចាស់​វស្សា​ ម៉ន​ សាម៉េត​ ជា​កីឡាករ​វ៉ៃ​ឆ្លាត​ វ៉ៃ​យក​ពិន្ទុ​ ចេញ​ចូល​គឺ​ឆ្លាត​តែ​ម្ដង។​ ចំណែក​ស្នៀត​កែង​ក៏​ល្អ​ផង​ដែរ​ ហ្នឹង​ធ្លាប់​វ៉ៃ​ខ្លួន​ឲ្យ​បែក​រហូត​២កន្លែង​ឯ​ណោះ។​

កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ​ ឬ​ជា​ការ​ប៉ះ​គ្នា​លើក​ទី២​ ជា​មួយ​ សាម៉េត ​ខ្លួន​នៅ​តែ​សង្ឃឹម​ខ្ពស់​ថា​នឹង​អាច​ទទួល​បាន​ជ័យជម្នះ។​ ប៉ុន្តែ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ថា​ជា​ក្ដី​សង្ឃឹម​នោះ​ទេ​ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​សិន។​ សុធា​ ថា​ចំណុច​ល្អ​ដែល​មាន​ប្រៀប​ជាង​ សាម៉េត​ នោះ​គឺ​កែង​ ទាត់​ និង​ស្នៀត​ចាប់​វ៉ៃ​ជង្គង់។​

ប៊ុន សុធា ឈ្នះប្រាក់​រង្វាន់​លើក​មុន

រំលឹក​ដែរ​ថា​ ប៊ុន​ សុធា​ ធ្លាប់​ឈ្នះ​ពិន្ទុ​កីឡាករ​ ម៉ន​ សាម៉េត​ ១ដង​នៅ​ឯ​សង្វៀន​ Town។​ នៅ​ល្ងាច​នេះ​ ប៊ុន​ សុធា​ នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ប្រាក់​ ៨០​ម៉ឺន​រៀល​ នៅ​លើ​សង្វៀន​បាយ័ន​ ក្នុង​កម្មវិធី​គូបូតា​ ចាប់​ពី​ម៉ោង​ ៧យប់​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់