- 2020-09-24 04:23:15
- ប្រដាល់
ក្លឹបប្រដាល់លំដាប់ស្តង់ដារទើបបើកថ្មីនៅបាត់ដំបង ស្វាគមន៍អ្នកមានឆន្ទៈហាត់ចង់ល្បី
- 2020-09-24 04:23:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបប្រដាល់លំដាប់ស្តង់ដារទើបបើកថ្មីនៅបាត់ដំបង ស្វាគមន៍អ្នកមានឆន្ទៈហាត់ចង់ល្បី
ចន្លោះមិនឃើញ
ក្លឹបប្រដាល់ស្តង់ដារទើបបង្កើតថ្មី «សែនក្លាហាន» នៅខេត្តបាត់ដំបង ចាប់ផ្ដើមរើសធនធានថ្មីសម្រាប់អ្នកដែលចង់ហ្វឹកហាត់ពិតប្រាកដ មានឆន្ទៈខ្ពស់ ចង់ល្បីឈ្មោះ អាចទាក់ទងដើម្បីសុំចូលហ្វឹកហាត់បាន។
លោក ណុប ភារម្យ ដែលជាអ្នកគ្រប់គ្រងក្លឹបប្រដាល់ «សែនក្លាហាន» បានឲ្យដឹងថា ក្លឹបប្រដាល់នេះបានទទួលស្គាល់ជាផ្លូវការពីសហព័ន្ធប្រដាល់គុនខ្មែរតាំងពីចុងខែឧសភា មកម្ល៉េះ និងមានសិស្សខ្លះៗបានប្រកួតសន្សំបទពិសោធបណ្ដើរៗហើយ។
អ្នកគ្រប់គ្រងក្លឹបប្រដាល់ខាងលើនេះបន្តប្រាប់ទៀតថា ប៉ុន្មានខែមុននេះក្លឹបផ្ទាល់ទើបបង្កើតថ្មី និងបំពាក់សម្ភារមិនទាន់គ្រប់គ្រាន់ទើបមិនទាន់សម្រេចប្រកាសរើសធនធានកីឡាករថ្មីៗដើម្បីមករួមរស់ ឬហ្វឹកហាត់ជាមួយ។ ប៉ុន្តែឥលូវនេះវាសមល្មមអាចទទួលអ្នកមានឆន្ទៈពិតប្រាកដចូលហាត់ហើយ ដូច្នេះប្រសិនបើអ្នកដែលស្រឡាញ់ហើយចង់ហ្វឹកហាត់អាចទាក់ទងមកក្លឹបផ្ទាល់នៅបាត់ដំបង ឬតាមហ្វេសបុកក្លឹប Sen Klahan Boxing Club ។ ចំពោះការចូលហ្វឹកហាត់នេះក្លឹបមិនយកប្រាក់កម្រៃនោះទេ និងមានការទំនុកបម្រុងកីឡាករវិញផងដែរ។
រំលឹកដែរថា ក្លឹបប្រដាល់ «សែនក្លាហាន» ទើបបង្កើតកាលពីខែឧសភា ឆ្នាំ២០២០ នេះទេ។ ចំពោះទីតាំងក្លឹបនេះវិញគឺនៅ ភូមិអូរតានប់ សង្កាត់ក្ដុលដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ជាប់និងសង្វៀនប្រដាល់គុនខ្មែរឯកភ្នំ)៕