• 2020-09-23 08:38:27
  • ប្រដាល់

ឡុង​ ពិសិដ្ឋ​ ពេល​ប្រកួត​ចប់​ម្ដងៗ​ចង់​រត់​ចោល​ប្រដាល់​ ប៉ុន្តែ​នៅ​តែ​ចិត្ត​មិន​ដាច់​

  • 2020-09-23 08:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ស្វាយរៀង​ ឡុង​ ពិសិដ្ឋ​ ថា​ពេល​ចាប់​ផ្ដើម​ក្នុង​អាជីព​ប្រដាល់​ដំបូងៗ​ពេល​ប្រកួត​ចប់​មាន​ស្នាម​បែក​ ឈឺ​ខ្លួន​ផង​នោះ​ចង់​បោះបង់​ចោល​កីឡា​មួយ​នេះ​ប៉ុន្តែ​ស្រឡាញ់​ចិត្ត​នៅ​តែ​មិន​ដាច់។​

ឡុង ពិសិដ្ឋ (ក្រហម)

ឡុង​ ពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ គិត​មក​ដល់​ពេល​នេះ​ខ្លួន​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ប្រហែល​៣ឆ្នាំ​មក​ហើយ​ និយាយ​ពី​ចំនួន​ប្រកួត​វិញ​ខ្ទង់​ ៣០-៤០​ដង។​ មុន​ឈរ​ជើង​មក​ដល់​ពេល​នេះ​កូន​សិស្ស​លោក​ ​Ricky​ រូប​នេះ​ស្ទើរ​តែ​បោះបង់​ចោល​ទៅ​ហើយ​ ព្រោះ​ពេល​ប្រកូក​ចប់​ឈឺ​ខ្លួន​ មាន​ពេល​ខ្លះ​បែក​មុខមាត់​ទៀត​ផង​ តែ​យ៉ាង​ណា​ពេល​បាន​សម្រាក​ ឬ​ព្យាបាល​ហើយ​ធម្មតា​ៗវិញ និង​លែង​ចង់​ឈប់​ទៅ​។​

ឡុង ពិសិដ្ឋ (ក្រហម)

អ្នក​លេង​គុន​ខ្មែរវ័យ ១៧ឆ្នាំ​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ នឹង​ខំ​ប្រឹងប្រែង​ពុះពារ​ជា​បន្ត​ទៀត​ក្នុង​វិស័យ​កីឡា​មួយ​នេះ​ ដើម្បី​បំពេញ​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​ជើង​ខ្លាំង​មួយ​រូប​ដូច​ទៅ​ហ្នឹង​រៀមច្បង​ប្រដាល់​ផ្សេងៗ​ផង​ដែរ។​ ឡុង​ ពិសិដ្ឋ​ ជា​កីឡាករ​មក​ពី​ក្លឹប​ខ្លារខិន​មាន​រិទ្ធ​ របស់​អ្នក​ស្រី​ ឡុង​ រ៉ាវី​ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ហាត់​រៀន​ជា​មួយ​លោក​ Ricky​ ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម