- 2020-09-23 04:05:50
- ប្រដាល់
អេលីត ចំរើន ក៏មិនខ្លាចរអា ប៊ុន សុធា បើប៉ះម្ដងទៀតវ៉ៃឲ្យអស់ចិត្តទាំងកីឡាករ និងអ្នកគាំទ្រ
- 2020-09-23 04:05:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេលីត ចំរើន ក៏មិនខ្លាចរអា ប៊ុន សុធា បើប៉ះម្ដងទៀតវ៉ៃឲ្យអស់ចិត្តទាំងកីឡាករ និងអ្នកគាំទ្រ
ចន្លោះមិនឃើញ
អ្នកលេងជើងរន្ទះ អេលីត ចំរើន ធ្លាប់ប្រាប់ថា ខ្លួនមិនមានចិត្តខ្លាចរអាអ្វីចំពោះកីឡាករ ប៊ុន សុធា នោះទេ បើមានឱកាស និងសុខភាពល្អអាចសងសឹកបាន ខណៈកូនសិស្សលោក ស៊ន អេលីត រូបនេះក៏ចង់វ៉ៃឲ្យអស់ចិត្តទាំងកីឡាករ ឬអ្នកគាំទ្រដែរ។ (រូបភាពក្របខាងក្រៅរបស់ PNN Sport)
អេលីត ចំរើន ធ្លាប់ប្រាប់ខាង Sabay Sport News ថាខ្លួនស្វាគមន៍ជានិច្ចចំពោះការសងសឹករបស់កីឡាករ ប៊ុន សុធា នៅពេលសមស្របណាមួយដែលរៀបចំឡើង។ បើទោះជាមានការសុំសងសឹកក៏ដោយខ្លួនមិនមានចិត្តខ្លាច ឬរអាជាមួយអ្នកប្រដាល់ដើរបុក ប៊ុន សុធា នោះឡើយហើយប្ដេជ្ញាប្រឹងប្រកួតធ្វើឲ្យបានល្អដូចមុន។
កូនសិស្សលោក ស៊ន អេលីត ខាងលើនេះបន្តប្រាប់ទៀតថា ក្រោយពីការប្រកួតលើកទី១ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសនៅ PNN ជាមួយ ប៊ុន សុធា នោះគឺសូម្បីកីឡាករខ្លួនឯងក៏មិនអស់ចិត្ត ខណៈអ្នកគាំទ្ររបស់គេមួយចំនួនក៏មិនពេញចិត្តលទ្ធផលនោះដែរ ដូច្នេះហើយបើបានប៉ះគ្នាម្ដងទៀតចង់វ៉ៃឲ្យអស់ចិត្តតែម្ដង។
រំលឹកដែរថា កីឡាករ អេលីត ចំរើន ធ្លាប់ឈ្នះជើងខ្លាំង ប៊ុន សុធា ទម្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស កាលពីខែមិថុនា ឆ្នាំ២០២០ នៅលើសង្វៀន PNN កម្មវិធីប្រដាល់ ISI ។ អេលីត ចំរើន បច្ចុប្បន្នជាកីឡាករកំពុងឡើងកូដខ្លាំង និងជាម្ចាស់ខ្សែក្រវាត់មាស លើប្រភេទទម្ងន់ ៥៧គីឡូក្រាមផងដែរ៕