• 2020-09-23 02:40:49
  • ប្រដាល់

បញ្ជាក់​ច្បាស់​ពី​សង្វៀន​បាយ័ន​មុន​នេះ​ហើយ​ ម៉ន​ សាម៉េត​ ប៉ះ​ ប៊ុន​ សុធា​

  • 2020-09-23 02:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មើល​ឃើញ​ពី​មន្ទិល​សង្ស័យ​ និង​មាន​ការ​ចាប់​អារម្មណ៍​ចែក​រំលែក​ច្រើន​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ ពាក់ព័ន្ធ​ទៅ​ហ្នឹង​ការ​ប្រកួត​របស់​ ម៉ន​ សាម៉េត ​ក្នុង​កម្មវិធី​ប្រដាល់​គូបូតា ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ ឥលូវ​ផ្នែក​ការងារ​ប្រដាល់​នៅ​បាយ័ន​ បាន​បញ្ញាក់​មុន​នេះ​ហើយ​ថា​ ប៉ះ​ ប៊ុន​ សុធា។​

ម៉ន សាម៉េត និង ប៊ុន សុធា

ការ​ផ្លាស់ប្ដូរ​នេះ​គឺ​ដោយ​សារ​តែ​ វៀត​ ប៊ុនឌឿន​ មាន​បញ្ហា​សុខភាព​ខណៈ​ការ​ស្នើ​ដាក់​កីឡាករ​ផ្សេង​ទៅ​ខាង​ម្ចាស់​ឧបត្ថម្ភ​មិន​ពេញ​ចិត្ត​ ទើប​ចុង​ក្រោយ​នេះ​សម្រេច​បាន​ ម៉ន​ សាម៉េត​ ជាគូឯកដណ្ដើម​ប្រាក់៨០ម៉ឺនរៀលជា​មួយ​ ប៊ុន​ សុធា។​

ដូច្នេះ​ហើយ​បញ្ជាក់​ដែរ​ថា​ បើ​មិន​មាន​បញ្ហា​សុខភាព​អ្វី​នោះ​ទេ​ ម៉ន​ សាម៉េត​ ត្រូវ​ប៉ះ​ សងសឹក​ ប៊ុន​ សុធា​ នៅ​ថ្ងៃ​សុក្រ​ទី២៥​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ នេះ​លើ​សង្វៀន​បាយ័ន​ ក្នុង​កម្មវិធី​ប្រដាល់​គូបូតា​ ចាប់​ពី​ម៉ោង​ ៧យប់​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម