• 2020-09-22 07:41:06
  • ប្រដាល់

គីឡូ​យក្ស​ប៉ះ​គ្នា​​វាយ​ដោយ​បច្ចេកទេស ប្រកួត​ដាក់​លុយ​ជាង​៦ពាន់​ដុល្លារ

  • 2020-09-22 07:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​រៀបចំ​ប្រកួត​ប្លែក​អារម្មណ៍​មួយ​នៅ​ប្រទេស​ថៃ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​រវាង​កីឡាករ​គីឡូ​យក្ស​២​រូប ដោយ​ភ្នាល់​ដាក់​លុយ​ដល់​ទៅជាង​៦០០០​ដុល្លារ។

ការ​ប្រកួត​ដែល​រៀបចំ​នៅ​សង្វៀន Rangsit កីឡាករ Teddybear (ក្រហម) ត្រូវ​បាន​ផ្គូផ្គង់​ឲ្យ​ជួប​កីឡាករ Teehong (ខៀវ) ដោយ​សន្យា​គ្នាដាក់​លុយ​២​សែន​បាត(​ជាង​៦​ពាន់​ដុល្លារ)។ កីឡាករ​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​​ស្រែកហ៊ោ​ចាប់​អារម្មណ៍​តាំង​ពី​ដើរ​ចូល​សង្វៀន ដោយ​ពួក​គេ​បញ្ចេញ​ក្បាច់​រាំ​​គួរ​ឲ្យ​អស់​សំណើច។

ងាក​មក​មើល​ការ​ប្រកួត​វិញ ត្បិត​ជា​​គីឡូ​ធំ​សុទ្ធ​តែ​សាច់ ប៉ុន្តែ​ពួក​គេ​បាន​ប្រកួត​ដោយ​ប្រើ​បច្ចេកទេស​​មិន​វាយ​រញ៉េរញ៉ៃ​ឡើយ។ ការ​ប្រកួត​បាន​ចំណាយ​ត្រឹម​តែ​៤​ទឹក Teddybear បាន​វាយ Teehong អស់​ខ្យល់​រលីង រហូត​គ្រូ​គ្រវី​ដៃ​ឲ្យ​ឈប់​ប្រកួត។ ដូច្នេះ​ជ័យជម្នះ​បាន​ទៅ​លើ Teddybear ឈរ​នៅ​បង្គោល​ក្រហម៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់