- 2020-09-22 03:50:53
- ប្រដាល់
ម៉ន សាម៉េត៖ ដល់ពេលឈាមសងដោយឈាមហើយ ប៉ះ វៀត ប៊ុនឌឿន ស្អែកនេះ
- 2020-09-22 03:50:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ន សាម៉េត៖ ដល់ពេលឈាមសងដោយឈាមហើយ ប៉ះ វៀត ប៊ុនឌឿន ស្អែកនេះ
ចន្លោះមិនឃើញ
កីឡាករចាស់វស្សា ម៉ន សាម៉េត ថាដល់ពេលដែលត្រូវដោះស្រាយស្នាមរបួសចាស់ហើយស្អែកនេះជាមួយអ្នកលេងកែងពិឃាដ វៀត ប៊ុនឌឿន នៅសង្វៀនគូបូតា។
ម៉ន សាម៉េត បានឲ្យដឹងថា ខ្លួនបានត្រៀមរួចរាល់ហើយសម្រាប់ការប្រកួតជាមួយកីឡាករ វៀត ប៊ុនឌឿន ស្អែកនេះ។ កីឡាករមកពីព្រែកឯងរូបនេះបញ្ជាក់ទៀតថា ការប្រកួតនេះមិនលាក់អាវុធអ្វីទាំងអស់ មានអ្វីបញ្ចេញហ្នឹងហើយជាពិសេសកែងតែម្ដង។
អ្នកលេងគុនខ្មែរជើងចាស់រូបនេះបន្តប្រាប់ថា ខ្លួនធ្លាប់មានស្នាមបែករហូត៤កន្លែងដេរអស់ ៣២ថ្នេរ ដោយសារ វៀត ប៊ុនឌឿន ថ្មីៗនេះ ដូច្នេះចង់សងសឹកវិញផងដែរ។ សាម៉េត ថាបើទោះជាចង់សងសឹកកែងវិញយ៉ាងណាក្ដីក៏មិនវ៉ៃបែបកម្រោល ឬចេះតែចេញផ្ដេសផ្ដាសឡើយពោលវ៉ៃដោយចិត្តត្រជាក់។
រំលឹកដែរថា កីឡាករ ម៉ន សាម៉េត ធ្លាប់ប៉ះ វៀត ប៊ុនឌឿន ៣ដង និងឈ្នះទាំង៣ដង។ ប៉ុន្តែការប៉ះគ្នាចុងក្រោយរវាងអ្នកទាំងពីរនៅលើសង្វៀនបាយ័ន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ សាម៉េត ត្រូវបែកក្បាលចំនួន៤កន្លែង ដេរអស់៣២ថ្នេរ។ សាម៉េត នឹងត្រូវប៉ះ វៀត ប៊ុនឌឿន ស្អែកនេះជាលើកទី៤ នៅសង្វៀនបាយ័ន ចាប់ពីម៉ោង៧យប់តទៅ៕