• 2020-09-17 07:57:47
  • ប្រដាល់

បឺត​ សង្ឃឹម ប្រាថ្នា​ចង់​ក្លាយ​ជា​កីឡាករ​ខ្លាំង​លំដាប់​ប្រទេស​មួយ​ដែល​គេ​ទទួ​លស្គាល់​គ្រប់​គ្នា​

  • 2020-09-17 07:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ បឺត​ សង្ឃឹម​ ថា​ក្ដី​ប្រាថ្នា​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ​នោះ​គឺ​ចង់​ក្លាយ​ជា​កីឡាករ​ខ្លាំង​លំដាប់​ជួរមុខ​មួយ​រូប​ប្រចាំ​ប្រទេស​ដែល​គេ​គ្រប់​គ្នា​ទទួល​ស្គាល់។​

បឺត សង្ឃឹម​ ពេល​ផ្ដួល វ៉ាន់ វឿន

បឺត​ សង្ឃឹម​ បាន​ឲ្យ​ដឹង​ថា​ ក្ដី​ប្រាថ្នា​ក្នុង​អាជីព​ប្រដាល់​នេះ​គឺ​ជា​ក្លាយ​ជា​ជើង​ខ្លាំង​លំដាប់​ប្រទេស​មួយ​រូប​ដែល​គេ​គ្រប់​គ្នា​ទទួល​ស្គាល់​ ហើយ​នឹង​ចង់​មាន​ខ្សែក្រវាត់​គ្រប់គ្រង​ផង​ដែរ។​ តាម​រយៈ​ជ័យជម្នះ​ជា​បន្តបន្ទាប់​ថ្មីៗ​នេះ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​ខ្លួន​រឹតតែ​មាន​កម្លាំង​ចិត្ត​ខំប្រឹង​ឆ្ពោះ​ទៅ​មុខ​ ជា​ពិសេស​ការ​សរសើរ​លើក​ទឹកចិត្ត​ពី​មិត្ត​រួម​ក្លឹប​ អ្នក​គាំទ្រ​ជា​ដើម។​

កូន​សិស្ស​លោក​ បឺត​ សំខាន់​ ខាង​លើ​នេះ​បន្ត​ប្រាប់​ថា​ មុន​ឈាន​ជើង​ចូល​ប្រឡូក​នៅ​ក្រៅ​ស្រុក​ ឬ​ឆាក​អន្តរជាតិ​ធំៗ​ នោះ​គោល​ដៅ​ត្រូវពង្រឹង​កេរ្តិ៍ឈ្មោះ​ខ្លួន​ឯង​ក្នុង​ស្រុក​ឲ្យ​គេ​ដឹង​ថា​ជា​កីឡាករ​ខ្លាំង​ប្រចាំ​ប្រទេស​មួយ​សិន​ រួច​ចាំ​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​ឡើង​ទៅ​មួយ​កម្រិត​ទៀត។​

កីឡាករ បឺត​ សង្ឃឹម

រំលឹក​ដែរ​ថា​ កីឡាករ​ បឺត​ សង្ឃឹម​ បច្ចុប្បន្ន​នេះ​កំពុង​មាន​ប្រជាប្រិយភាព​មែនទែន​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ​ ជា​ពិសេស​ការ​ផ្ដួល​ វ៉ាន់​ វឿន​ ឲ្យ​សន្លប់​៣ដង​ចុង​ក្រោយ​នេះ។​ បឺត​ សង្ឃឹម​ ជា​ក្មួយ​ បឺត​ ខាំ​ បឺត​ សំខាន់​ ហ្នឹង​កំពុង​ហាត់​នៅ​ក្លឹប​រ៉ាហាប់ស្វាយប៉ាក។​ កីឡាករ​រូប​នេះ​ចាត់​ចូល​ជា​កីឡាករ​វ៉ៃ​ក្បាច់​របស់​កម្ពុជា​បច្ចុប្បន្ន​នេះ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់