- 2020-09-15 03:31:30
- ប្រដាល់
បឺត សង្ឃឹម៖ ការប្រកួតផ្ដាច់បានគឺផ្ដាច់ហើយ ព្រោះប្រហែសអាចចាញ់ពិន្ទុ ឬសន្លប់វិញ
- 2020-09-15 03:31:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បឺត សង្ឃឹម៖ ការប្រកួតផ្ដាច់បានគឺផ្ដាច់ហើយ ព្រោះប្រហែសអាចចាញ់ពិន្ទុ ឬសន្លប់វិញ
ចន្លោះមិនឃើញ
កីឡាករ បឺត សង្ឃឹម ថាការប៉ះគ្នាជាមួយ វ៉ាន់ វឿន កាលពីថ្ងៃសៅរ៍នេះមិននឹកស្មានថាអាចផ្ដួលឲ្យសន្លប់ទៀតទេ ប៉ុន្តែខ្លួនបានគិតថាបើករណីអាចផ្ដាច់បានគឺផ្ដាច់ហើយ ព្រោះពេលខ្លះអាចចាញ់ដៃគូវិញចន្លោះទឹកណាមួយ។
កីឡាករ បឺត សង្ឃឹម បានឲ្យដឹងថា ការប៉ះគ្នាជាថ្មីដណ្ដើមប្រាក់លានជាមួយ វ៉ាន់ វឿន លើកនេះហាក់ពិបាកគួរសមដែរ ព្រោះរៀមច្បងរូបនេះចេញអាវុធធ្ងន់ៗជាងមុនទៅទៀត មិនត្រឹមប៉ុណ្ណឹងទេក៏ចេញរហ័សថែមទៀតផង។
មុនការប្រកួត សង្ឃឹម មិនបានគិតថាឈ្នះរហូតសន្លប់ ឬយ៉ាងណាទេ ដោយគ្រាន់តែប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព និងបត់បែនបច្ចេកទេសតាមស្នៀតរបស់ដៃគូ។ កូនសិស្សលោក បឺត សំខាន់ រូបនេះបន្តប្រាប់ទៀតថា នៅទឹកទី១ ខ្លួនទាត់ចូលជើង វ៉ាន់ វឿន ក៏បង្ហាញសញ្ញារៀងឈឺបន្តិច បន្ទាប់មកខ្លួនក៏ចេះតែញ៉ាកហើយរកឱកាសទាត់ធ្ងន់ៗរហូតខូចក្នុងទឹកទី៣នេះតែម្ដងទៅ។
រំលឹកដែរថា ជំនួបសងសឹក និងដណ្ដើមប្រាក់លានរបស់សង្វៀន CNC រវាង វ៉ាន់ វឿន និង បឺត សង្ឃឹម នេះធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ ២០២០។ ម្ចាស់ប្រាក់លានគឺបានលើ បឺត សង្ឃឹម។ ៣ប្រកួតប៉ះគ្នាចុងក្រោយ វ៉ាន់ វឿន សន្លប់របស់ បឺត សង្ឃឹម តែម្ដង៕
វីដេអូ៖