- 2020-09-14 00:00:00
- ប្រដាល់
ឃើញវីដេអូអាណិត វ៉ាន់ វឿន ខំដេញវ៉ៃគេតាំងពីទឹក១ ចុងក្រោយគេចមិនផុតពីសន្លប់ដដែល
- 2020-09-14 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញវីដេអូអាណិត វ៉ាន់ វឿន ខំដេញវ៉ៃគេតាំងពីទឹក១ ចុងក្រោយគេចមិនផុតពីសន្លប់ដដែល
ចន្លោះមិនឃើញ
ការប្រកួតរវាង វ៉ាន់ វឿន និង បឺត សង្ឃឹម កាលពីថ្ងៃសៅរ៍ ទី១២ កញ្ញា ២០២០ នៅសង្វៀន CNC ដែលត្រូវជាជំនួបទី៥ នោះគឺពិតជាជក់ចិត្ត និងល្អមើលមែនទែនប៉ុន្តែការប្រកួតធ្វើដំណើរបានត្រឹម៣ទឹកប៉ុណ្ណោះ។
ចាប់តាំងពីទឹកទី១ មកកីឡាករ វ៉ាន់ វឿន បានខំប្រឹងប្រែងប្រកួតមែនទែន ពោលស្នូរជួងបន្លឺភ្លាមចូលដេញវ៉ៃ បឺត សង្ឃឹម តែម្ដងដោយចង់បានពិន្ទុ និងចង់ឈ្នះខ្លាំងបំផុតនាការប្រកួតដណ្ដើមប្រាក់លាននោះ។ យ៉ាងណាពីមួយទឹកទៅមួយទឹកការព្យាយាមរបស់ វ៉ាន់ វឿន ក៏មិនសូវជាបានផលឡើយ ដោយសារតែ បឺត សង្ឃឹម ប្រើបច្ចេកទេសដកថយ វ៉ៃតបតវិញភ្លាមៗដូចគ្នា។
ចូលដល់ទឹកទី៣ មិនទាន់បានប៉ុន្មានផង វ៉ាន់ វឿត ត្រូវហ្នឹងទម្ងន់ជើងរបស់ បឺត សង្ឃឹម ២-៣ ជើងក៏ឈឺខ្លាំង និងមិនអាចទម្រាំ ឬបន្តការប្រកួតឲ្យចប់បាននោះទេ តែយ៉ាងណាការប៉ះគ្នាសងសឹកដណ្ដើមប្រាក់លាននេះនៅតែជាការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ។
រំលឹកដែរថា ការប្រកួតសងសឹកលើកទី៥ និងជាការប្រកួតដណ្ដើមប្រាក់លានរវាង វ៉ាន់ វឿន និង បឺត សង្ឃឺម នេះធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅសង្វៀន CNC។ បឺត សង្ឃឹម បានក្លាយជាម្ចាស់ប្រាក់១លានរៀលរបស់គោជល់ បន្ទាប់ពីផ្ដួល វ៉ាន់ វឿន ឲ្យសន្លប់ក្នុងទឹកទី៣៕
វីដេអូ៖